ហេតុផលដែលអ្នក គួរតែរួមភេទ ជារៀងរាល់ថ្ងៃ

7/01/2013 0 Comments A+ a-



ការរួមភេទជាវិធី មួយយ៉ាងល្អ  ដែលអាចធ្វើឱ្យ អ្នកមានសុខភាពល្អ   មានភាពរីករាយ ធ្វើឱ្យអ្នក ទទួលទាន ដំណេក បានយ៉ាងស្កប់ស្កល់ កាត់បន្ថយភាពតានតឹង ក្នុងអារម្មណ៍និង ដុតបំផ្លាញសារធាតុ កាឡូរី ។ ខាង ក្រោមនេះ  មានហេតុផលជាច្រើន អ្នកគួរតែរួមភេទ ឱ្យបានញឹកញាប់។
១-ធ្វើឱ្យសរសៃឈាមបេះដូងមានសុខភាពល្អ
ការសិក្សាថ្មី បានបង្ហាញថា  បុរសដែលបានរួមភេទច្រើនជាង ២ដង ក្នុង ១សបា្តហ៍អាច ជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺគាំង បេះដូង ជាងបុរសដែលបាន រួមភេទតិច តែ១ដង ក្នុង រយៈពេល ១ខែ។
២-កាត់បន្ថយភាពតានតឹង
ភាពតានតឹងជាធម្មតាកើតចេញពី ការងារ និង បញ្ហា គួ្រសារ។ ការរួមភេទមិនត្រឹម តែជួយឱ្យ អ្នក មានអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងជួយកាត់បន្ថយ ភាពតានតឹងនៅក្នុងខ្លួន របស់អ្នកបានយ៉ាងល្អ។
៣-កាត់បន្ថយការឈឺចាប់
ប្រសិនបើអ្នក កំពុងមានអាការៈឈឺក្បាល ដោយសារតែ ការគិតច្រើន ឬ បំពេញកិច្ចការ អ្វីមួយ មិនបាន សម្រេច ចេះតែគិតពី បញ្ហាទាំងអស់នោះ។ អ្នកគួរតែ គិតពីការរួមភេទ ជំនួសវិញ ពីព្រោះ ថាពេលដែល អ្នកបញ្ចេញទឹកកាម  កំរិតនៃអ័រម៉ូនអូស៊ីតូនិច កើនឡើង ៥ដង ដែលវា មានតួនាទី កាត់បន្ថយភាព ឈឺចាប់ និង ធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា។
៤-ទទួលទានដំណេកស្កប់ស្កល់
ការទទួលទានដំណេកបានស្កប់ស្កល់  អាចទទួលបានតាមរយៈការរួមភេទ  ជាមួយនឹងដៃគូ សេ្នហាជា ទីស្រលាញ់របស់អ្នក ធ្វើឱ្យគេងលក់ស្រួល រីករាយ និងមានសុខភាពល្អ។
៥- មានរាងកាយរឹងមាំង
ការរួមភេទ  អាចជួយអ្នក   ដុតបំផ្លាញសារធាតុខ្លាញ់ក្នុងខ្លួន និងធ្វើឱ្យអ្នកមាន រាងកាយរឹងមាំ និងមាន សម្រស់ស្រស់ស្អាត។ ការរួមភេទ បានរយៈពេល ៣០នាទី អាចដុត រំលាយសារធាតុខ្លាញ់ បាន៨០ កាឡូរី៕