មានប្រទេសចំនួន ៥ប្ដឹងលើ ស្លាកសញ្ញា iWatch របស់ Apple
យោងតាម ការចុះផ្សាយរបស់ 9to5Mac បានឲ្យដឹងថា មានប្រភពមិនបង្ហាញ អត្តសញ្ញាណមួយ បាននិយាយថា នៅពេលនេះ មានប្រទេស ផ្សេងចំនួន ៤ទៀតបានដាក់ពាក្យប្ដឹង ក្រុមហ៊ុន Apple លើការប្រើប្រាស់ ស្លាកសញ្ញា iWatch។
នៅក្នុងពាក្យបណ្ដឹងនោះ មានមកពីប្រទេស ម៉ិកស៊ិក តៃវ៉ាន់ តួគី និងកូឡុំប៊ី ដែលភាគច្រើន បណ្ដឹងទាំងនោះ នឹងត្រូវបើកសវនាការ នៅថ្ងៃទី០៤ខែកក្កដា ឆ្នាំ ២០១៣ ខាមុខ។
គួរបញ្ជាក់ផងដែរថា នៅពេលនេះ ខាងក្រុមហ៊ុន Apple នៅមិនទាន់មាន ប្រតិកម្មអ្វីនោះទេ ហើយក៏មិនទាន់ មានព័ត៌មានច្បាស់ ការណាមួយបញ្ជាក់អំពី ពាក្យបណ្ដឹងនេះផងដែរ៕