ប្រុងប្រយ័ត្ន៖ ម្ចាស់ទំព័រ មួយនៅក្នុង Facebook ប្រកាសត្រូវការ អ្នកហ្វឹកហាត់ ខាងផ្លូវភេទ

7/04/2013 0 Comments A+ a-


កាលពីពេលថ្មីៗនេះ មានម្ចាស់គណេយ្យបណ្ដាញទំនាក់ទំនងសង្គម Facebook មួយ បានធ្វើប្រកាសយ៉ាងបើកចំហរ ជាភាសាថៃ ក្នុងការជ្រើសរើសអ្នកហ្វឹកហាត់ខាងផ្លូវភេទ។
យ៉ាងណាមិញ តាមការបញ្ជាក់បាន ឲ្យដឹងថា ម្ចាស់ទំព័រ ដែលមានឈ្មោះ និងរូបភាពជាមនុស្សស្រីនោះ បាននិយាយប្រកាសថា ខ្លួនទើបតែបញ្ចប់ការសិក្សា ផ្នែកបច្ចេកទេសផ្លូវភេទ ពីសហរដ្ឋអាមេរិក អស់រយៈពេល ២០ឆ្នាំមកហើយ និងចង់ចែកចាយ បទពិសោធន៍របស់ខ្លួន ទៅកាន់នរណាម្នាក់ ដែលចាប់អារម្មណ៍ខាងផ្នែកនេះ។ នៅក្នុងនោះ ម្ចាស់ទំព័រមួយនេះ បាននិយាយថា សិចអាចជួយឲ្យលោកអ្នក មានថាមពល និងអាចធ្វើឲ្យអ្នកមានសម្រស់ កាន់តែវ័យក្មេង។ ជាមួយគ្នានោះដែរ លក្ខខណ្ឌដែលជ្រើសរើស អ្នកហ្វឹកហាត់គឺ ត្រូវការតែនារីភេទតែប៉ុណ្ណោះ ដែលមានអាយុក្រោម ៤០ឆ្នាំ ប្រសិនជាមានស្បែកស និងរូបរាងស្អាតទៀតនោះ កាន់តែល្អប្រសើរ។ បេក្ខជនដែលជាប់ នោះនឹងអញ្ជើញទៅសម្រាកលំហែ នៅសណ្ឋាគារក្នុងតំបន់ Bangkapi បាងកក ប្រទេសថៃ។
ទោះជាយ៉ាងណា មានករណីបោកបន្លំជាច្រើន ដែលកើតមានឡើងនៅក្នុង បណ្ដាញទំនាក់ទំនងសង្គមនានា ដែលភាគច្រើនសុទ្ធសឹងតែនិយាយពី ផលប្រយោជន៍ ដែលអ្នកអាចនឹងទទួលបាន ក្រោយពីលោកអ្នកសាកល្បងនោះ។ សូមមេត្ដាប្រុងប្រយ័ត្ន ព្រោះករណីបែបនេះអាចកើតមាន ឡើងគ្រប់ទីកន្លែង។