ផឹកស៊ីជាមួយ មិត្តភក្តិស្រវឹងទាស់ សម្តីគ្នាទាញកាំបិត កកុកកាប់ល្បើក លលាដ៌ក្បាល
ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងបួសដាច់លលាដ៌ក្បាលនិងឈាមហូរស្រោចពេញខ្លួន ដោយសារតែមិត្តភក្តិខ្លួនឯងបានទាញកាំបិតកកុក ចំក្បាលពេញមួយទំហឹង ខណៈដែលពួកគេទាស់សម្តីក្នុងវង់ផឹកស៊ី ហើយត្រូវក្រុមគ្រួសាររងគ្រោះដឹកមសង្គ្រោះនៅមណ្ឌលសុខភាព និងបញ្ជូនបន្តមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
ករណីកាប់គ្នានេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ នៅភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះដែលត្រូវមិត្តភក្តិខ្លួនឯងកាប់នេះមានឈ្មោះ ពិន សុភារិទ្ធ អាយុ១៧ឆ្នាំ រស់នៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
នៅក្នុងមន្ទីរពេទ្យក្រុមគ្រួសារបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះរួមនិងមិត្តភក្តិរបស់គេដែលជាកម្មករសំណង់ទើបនិងបើកលុយរួចបាននាំគ្នាចំនួនពីរទៅបីនាក់ផឹកទឹកត្នោតជូនៅកន្លែងមួយក្នុងភូមិសាស្ត្រខាងលើ បន្ទាប់ពីបានផឹកស្រវឹងនិយាយច្រើនក៏គងសំដីគ្នាបង្ករជាទំនាស់ ហើយនៅពេលនោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗក៏ត្រូវជនដៃដល់ដែលគេស្គាល់ថា ឈ្មោះ ប៉ី បានទាញកាំបិតកកុកមួយកាប់ក្បាលពេញមួយទំហឹងតែម្តងបណ្តាលអោយរងរបួសធ្ងន់ ឈាមហូរស្រោចពេញខ្លួន ។
ក្រោយពីរងរបួស ជនងរគ្រោះបានទៅផ្ទះមេឃុំអោយជួយ រួចដឹកមកសង្គ្រោះមកមណ្ឌលសុខភាពព្រៃខ្មែរ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក បានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ជនបង្ករដែលជាមិត្តភក្តិបានរត់គេចបាត់ស្រម៉ោល ហើយប៉ូលីសកំពុងតាមរកចាប់ខ្លួន ៕
- ប្រភពពីនគរវត្ត