ខឹងអតីតប្រពន្ធ មានប្ដីថ្មីមិនឱ្យជួប មុខកូនប្ដីដើម លបឡើងលើផ្ទះ ចាក់ប្ដីចុងរបួសធ្ងន់
ខេត្ដកណ្ដាល ៖ បុរសម្នាក់ព្រោះតែខឹង អតីតប្រពន្ធដែលបានលែងលះគ្នាអស់ រយៈពេលជិត១ឆ្នាំហើយៗនាងមានប្ដីថ្មី និងមិនឱ្យគេជួបមុខកូនស្រីក៏បានយក ទឹកអាស៊ីត១ដបចំណុះ២លីត្រ, ដែកឆាបមួយ និងដែកសរសៃ១ដើមមានចុង ស្រួចលបឡើងទៅលើផ្ទះចាក់បុរសជាប្ដី ចុងអតីតប្រពន្ធនឹងដែកសរសៃបណ្ដាល ឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលា ម៉ោង១០និង៤៥នាទីរសៀលថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០១៣ នៅភូមិព្រែកតាទៀង ឃុំជ្រោយតាកែវ ស្រុកកោះធំ ។
ជនដៃដល់ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋ បាលជ្រោយតាកែវស្រាវជ្រាវរហូតឈាន ដល់ឃាត់ខ្លួនបាននៅយប់ថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០១៣ ក្រោយពីកើតហេតុ មិនបានប៉ុន្មានម៉ោងផងនោះ ។
មន្ដ្រីនគរបាលយុត្ដិធម៌ស្រុកកោះធំ បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវបាន ជនសង្ស័យចាក់នឹងដែកសរសៃបណ្ដាល ឱ្យរងរបួសលើដើមទ្រូង និងស្មាខាងឆ្វេង ២កន្លែងនោះឈ្មោះជៀន សេងហាក់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិ ព្រែកតាទៀង ឃុំជ្រោយតាកែវ ស្រុក កោះធំ ។ ចំណែកជនសង្ស័យឈ្មោះតេង ចន្នី ភេទប្រុស អាយុ២៦ឆ្នាំ ជាកសិករ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ។
មន្ដ្រីនគរបាលខាងលើបានបន្ដថា កាលពីអំឡុងឆ្នាំ២០១១ ឈ្មោះតេង ចន្នី (ជនសង្ស័យ)បានរៀបការជាមួយឈ្មោះ យ៉ុន ចិនណូ ភេទស្រី ហើយក៏បានរួមរស់ ជាមួយគ្នារហូតបានកូនស្រីម្នាក់ ។ ក្រោយ មកអំឡុងចុងឆ្នាំ២០១២ ឈ្មោះតេង ចន្នី ក៏បានលែងលះគ្នាជាមួយប្រពន្ធ ហើយ ស្ដ្រីជាប្រពន្ធក៏បានរៀបការជាមួយឈ្មោះ ជៀក សេងហាក់ នៅអំឡុងខែមីនា ឆ្នាំ ២០១៣ ។
មន្ដ្រីនគរបាលដដែលបានបញ្ជាក់ថា ចាប់តាំងពីអតីតប្រពន្ធរៀបការជាមួយ ឈ្មោះជៀក សេងហាក់ រួចមកស្ដ្រីជា ប្រពន្ធមិនបានអនុញ្ញាតប្ដីដើមឈ្មោះ តេង ចន្នី ជួបជាមួយកូនឡើយ ។ ចាប់ តាំងពីពេលនោះមកឈ្មោះតេង ចន្នី ក៏ មានចិត្ដខឹងសម្បាយ៉ាងខ្លាំងទៅលើអតីត ប្រពន្ធ និងបុរសឈ្មោះជៀក សីហាក់ រហូតដល់វេលាយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង១០យប់ ឈ្មោះ តេង ចន្នី ក៏បានយកទឹកអាស៊ីត១ដបចំណុះ ២លីត្រ, ដែកឆាប១ និងដែកសរសៃ១ដើម មានចុងស្រួចលបឡើងទៅលើផ្ទះអតីត ប្រពន្ធប្រតាយប្រតប់គ្នាជាមួយឈ្មោះ ជៀក សេងហាក់ ព្រមទាំងបានចាក់ជន រងគ្រោះ២ដែកសរសៃបណ្ដាលឱ្យរង របួស ។ ពេលនេះជនសង្ស័យក៏បានគេច ខ្លួន តែក្រោយមកត្រូវបាន សមត្ថកិច្ច នគរបាលប៉ុស្ដិ៍ជ្រោយតាកែវ ស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យបាននាំយកទៅកាន់ អធិការដ្ឋាននគរបាលដើម្បីចាត់ការតាមច្បាប់ ។ ចំណែកជនរងគ្រោះត្រូវបាន ក្រុមគ្រួសារដឹកយកទៅសង្គ្រោះអាយុ ជីវិតនៅមន្ទីរពេទ្យ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា រូបគេ ពិតជាបានធ្វើសកម្មភាពចាក់ទៅលើជន រងគ្រោះប្រាកដមែន ដោយសារខឹងអតីត ប្រពន្ធ និងបុរសជាប្ដីមិនអនុញ្ញាតឱ្យ បានជួបជាមួយកូនស្រីរបស់គេឡើយ ។
លោក មុយ ចាន់ពេជ្រ អធិការនគរ បាលស្រុកកោះធំបានបញ្ជាក់ថា ករណី ហិង្សាដោយចេតនាខាងលើនេះលោក បានបញ្ជាឱ្យកម្លាំងជំនាញកសាងសំណុំ រឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅកាន់ តុលាការខេត្ដកណ្ដាលចាត់ការតាមនីតិ វិធីច្បាប់ ៕
- ប្រភពពីនគរវត្ត