ជនជាតិរុស្សី ឈ្នៈពានរង្វាន់ សំរាប់ការរក ឃើញផ្កាយ ដុះកន្ទុយ
ទីក្រុងម៉ូស្កូៈ តារាវិទូជើងចាស់ម្នាក់ បានក្លាយទៅជាជនជាតិ រុស្ស៊ីដំបូងគេបង្អស់ ដែលទទួលបានពានរង្វាន់ កិត្តិយសអន្តរជាតិ សំរាប់ការរកឃើញ ផ្កាយដុះកន្ទុយថ្មី ដោយប្រើប្រាស់ សំភារៈសល់តាំងពី សម័យមុនៗ។
លោក Leonid Elenin បានទទួលពានរង្វាន់ សំរាប់ការរកឃើញ ផ្កាយដុះកន្ទុយថ្មីដែលមាន ឈ្មោះថា C/2010 X1។ ជាមួយគ្នានេះដែរ គាត់បានរកឃើញ ផ្កាយដុះកន្ទុយនេះតាំង ពីថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ២០១០ មកម្ល៉េះ។
លោក Leonid Elenin បាននិយាយថាៈ " នេះគឺជាពានរង្វាន់ ដ៏អស្ចារ្យបំផុត សំរាប់តារាវិទូជើងចាស់ ដូចជារូបខ្ញុំនេះ។ ម្យ៉ាងវិញទៀត កាលដែរ ខ្ញុំខិតខំសិក្សាស្រាវជ្រាវ អំពីវត្ថុថ្មីដែលមាននៅក្នុង ប្រព័ន្ធព្រះអាទិត្យយើងនេះ គឺដើម្បីស្វែងរកផ្កាយ ដុះកន្ទុយថ្មីមួយដែល ជាក្តីស្រមៃរបស់ តារាវិទូទាំងអស់។"
ផ្កាយដុះកន្ទុយថ្មី ប្រភេទត្រូវបានគេរកឃើញ នៅក្នុងឆ្នាំ ២០១០ ដោយការផ្ទាត់ចេញ គន្លងរាងពងក្រពើដ៏ធំមួយ ទៅជិតព្រះអាទិ្យ បន្ទាប់មកទើប បានចាប់ផ្តើម បំបែកខ្លួនចេញ ជារាងតូចៗ ដោយកំទេចរបស់វា បានធ្វើការឆ្លងកាត់ ភពផែនដីក្នុងរយៈ ចំងាយប្រហែល ២២ លានម៉ាល។
ទន្ទឹមនឹងនេះដែរ លោក Elenin នឹងធ្វើការចែករំលែក ពានរង្វាន់ឆ្នាំនេះ ដែលមានរួមទាំង ទឹកប្រាក់ប្រហែល ២០ ០០ដុល្លារ ព្រមទាំងវត្ថុឥស្សរយសមួយ ជាមួយនឹងតារាវិទូ ជើងចាស់ចំនួន៤រូបទៀត ដែលបានរកឃើញ ផ្កាយដុះកន្ទុយ ២ប្រភេទទៀត ក្នុងខណៈពេល ដែលពួកគេបានធ្វើការ ជាមួយគ្នាជាដៃគូ៕