គ្រួសារចិន ប្តឹងទារសំណ ងពីក្រុមហ៊ុន Appleចំពោះការ ស្លាប់កូនស្រី
គ្រួសារចិនមួយចង់បានសំណងពីក្រុមហ៊ុនAppleចំពោះការស្លាប់កូនស្រីររបស់ពួកគេ ដោយបាននិយាយថានាង Ma Ailun ជាកូនស្រីរបស់ពួកគេនេះ បានស្លាប់ដោយឆក់ចរន្តអគ្គិសនីខណៈដែលនាងបានកំពុងនិយាយឆ្លើយឆ្លងទូរស័ព្ទតាមទូរស័ព្ទ“iPhone” របស់នាង នៅពេលដែលទូរស័ព្ទនេះបានកំពុងសាកបញ្ជូនថ្ម។
នាង Ma Ailunនងជាបានស្លាប់ដោយឆក់ចរន្តភ្លើងអគ្គិសនីខណៈដែលនាង បានកំពុងនិយាយឆ្លើយតាមទូរស័ព្ទនេះ
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបស់ចិន បាននិយាយថា តាមការវាយតម្លៃពីដំបូងៗ នាង Ma Ailun អាយុ២៣ឆ្នាំរូបនេះ ដែលរស់នៅក្នុងខេត្តស៊ីនជាំង(Xinjiang) ក្នុងប្រទេសចិននេះ គឺទំនងជាបានស្លាប់ដោយឆក់ចរន្តភ្លើងអគ្គិសនីខណៈដែលនាង បានកំពុងនិយាយឆ្លើយតាមទូរស័ព្ទនេះ។
ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ក្រុមអាជ្ញាធរចិនកំពុងនៅពិនិត្យមើលនៅឡើយថាតើទូរស័ព្ទនេះបានបង្កឲ្យមានបញ្ហាចរន្តអគ្គិសនីនៅពេលវាកំពុងសាកបញ្ជូនថ្ម មែនឬយ៉ាងណានោះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាននេះ។
ខណៈដែលមូលហេតុពិតប្រាកដនៃការស្លាប់នេះមិនទាន់ដឹងច្បាស់នៅឡើយក្តី ក្រុមហ៊ុនApple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ យើងមានការសោកស្តាយជាខ្លាំងចំពោះហេតុការណ៍នេះ ហើយយើងចូលរួមសម្តែងសមានទុក្ខចំពោះក្រុមគ្រួសារនៃជនរងគ្រោះនេះ”៕
សូមជួយផ្តល់មតិ និងចែករំលែក
ប្រភព CEN