វិចិត្រករ ម្នាក់ប្រែក្លាយ គល់ឬស្សីទៅ ជារូបចម្លាក់ យ៉ាងស្រស់ស្អាត

7/01/2013 0 Comments A+ a-

អស់រយៈពេល ៧ ឆ្នាំហើយ វិចិត្រករជនជាតិ វៀតណាម លោក Huynh Phuong Do មកពីទីក្រុង Hoi An បានបង្កើតនូវ គំនិតឆ្នៃប្រឌិត យ៉ាងប្លែក ដោយគាត់ បានយកគល់ឬស្សី ដែលមានឬស ឆ្លាក់ចេញជារូបរាង ក្បាលមនុស្ស យ៉ាងស្រស់ស្អាត។  
លោក Huynh Phuong Do ជាជាងចម្លាក់ឈើ តាំងពីគាត់មានអាយុ ១៥ឆ្នាំ មកម៉្លេះ។ កាលពី ៧ឆ្នាំមុន ទឹកជំនន់នៃទន្លេ Thu Bon បាននាំយក គល់ឬស្សីយ៉ាងច្រើន មកទើនៅច្រាំងទន្លេ មុខផ្ទះរបស់គាត់ ហើយលោកក៏បានរើសយក គល់ឬស្សីទាំងនោះ មកឆ្លាក់លេងតែប៉ុណ្ណោះ ដោយមិននឹកស្មានថា ការឆ្លាក់លេង  របស់គាត់នេះ ក្លាយជាការងារ  ដ៏ជោគជ័យ នៅក្នុងជីវិត របស់គាត់នោះទេ។
បច្ចុប្បន្នលោក Huynh Phuong Do មានផ្ទះសម្រាប់ តាំងបង្ហាញ រូបចម្លាក់ទាំងនេះ ផ្ទាល់ខ្លួន ហើយចម្លាក់របស់គាត់ បានចែកចាយ ទៅជាង ២០ហាងលក់វត្ថុ អនុស្សាវរីយ៍ នៅក្នុងទីក្រុង Hoi An៕