រោងចក្រផលិត នំបញ្ចុកក្នុង ប្រទេសចិន ប្រើប្រាស់ទឹក លាងជើង ក្នុងដំណើរការផលិត
យោងតាមប្រភពព័ត៌មាន Shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា រោងចក្រផលិតនំបញ្ចុកមួយកន្លែង នៅក្នុងខេត្ត Kunming របស់ប្រទេសចិន ត្រូវបានគេរកឃើញថា បានប្រើប្រាស់ទឹកពីស្រះមួយកន្លែង ដែលមានមនុស្សជាច្រើន បានទៅងូតទឹក បោកសំលៀកបំពាក់ និងលាងជើងពួកគេក្នុងស្រះនោះ ហើយវាជាទឹកដែលកខ្វក់បំផុត។
អ្នកស្រុកដែលរស់នៅក្នុងតំបន់នោះ បានប្រាប់អ្នកសារព័ត៌មាន របស់ប្រទេសចិនថា រោងចក្រផលិតនំបញ្ចុកនោះ បានប្រើប្រាស់ទឹក ពីស្រះមួយកន្លែង ដែលមានឈ្មោះថា Xiao Long Tan ដើម្បីផលិតនំបញ្ចុក។
អ្នកស្រុកទាំងនោះបានបន្តទៀតថា មនុស្សដែលរស់នៅក្នុងតំបន់ខាងលើ បានយកសំលៀកបំពាក់ ឬបន្លែ និងវត្ថុផ្សេងៗទៅលាង នៅក្នុងស្រះនោះ ហើយមានក្មេងៗមួយចំនួនទៀត ក៏បានយកវត្ថុកខ្វក់ បោះចូលទៅក្នុងស្រះទឹកនោះផងដែរ។
គួរបញ្ជាក់ផងដែរថា រោងចក្រផលិតនំបញ្ចុកមួយនេះ គឺទើបតែចាប់ផ្តើមដំណើរការ បានប្រហែលរយៈពេល ១ឆ្នាំតែប៉ុណ្ណោះ ចំនែកឯម្ចាស់រោងចក្រ បានចំណាយប្រាក់ ដើម្បីយកទឹកពីក្នុងស្រះនោះ ទៅផលិតនំបញ្ចុក៕