ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ បង្ហោះវីដេអូ ប្រុងស ម្លាប់ខ្លួន បើឪពុកម្ដាយ នៅតែចង់ ឲ្យគេរៀបការ

7/23/2013 0 Comments A+ a-

វីដេអូដ៏គួរឲ្យរន្ធត់មួយ ត្រូវបានលេចធ្លោក្នុងគេហទំព័រ YouTube បង្ហោះដោយក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ជនជាតិ Yemeni ដែលបានរត់ចេញពីផ្ទះ ដើម្បីគេចពីការរៀបចំអាពាហ៍ពិពាហ៍ពីឪពុកម្ដាយនាង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរូបនេះមានឈ្មោះថា Nada al-Ahdal បានប្រាប់ថា នាងធ្លាប់បានរួចផុតពី ការរៀបចំការភ្ជាប់ពាក្យ ម្ដងរួចមកហើយ ដោយសារតែមានការជំទាស់ពីឪពុកមារបស់នាង។ នៅក្នុងវីដេអូ កុមារី Nada បាននិយាយថា “ទៅឲ្យឆ្ងាយ ហើយរំសាយអាពាហ៍ពិពាហ៍នេះចោល បើមិនអញ្ចឹងទេ នាងនឹងសម្លាប់ខ្លួន” “ ពួកគេគ្មានសេចក្ដីមេត្តាឡើយ ខ្ញុំគួរតែស្លាប់ល្អជាង” ។
នេះមិនមែនជាកំហុសរបស់នាងនោះទេ នាងមិនមែនជាក្មេងទីមួយទេដែលធ្វើរឿងនេះ វានឹងអាចមានក្មេងៗដ៏ទៃទៀត មានក្មេងខ្លះបានលោតចូលសមុទ្រ សម្លាប់ខ្លួនក៏មាន។ យោងតាមរបាយការណ៍កាលពីឆ្នាំ២០១០ បានឲ្យដឹងថា មនុស្សស្រីច្រើជាង ១ ភាគ ៤ នៅប្រទេស Yemen រៀបការក្នុងអាយុ១៥ឆ្នាំ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការបង្ខំរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនស្គាល់ ឬ រៀបការក្នុងវ័យក្មេង មិនទាន់គ្រប់អាយុ ដែរអាពាហ៍ពិពាហ៍ ដែលរៀបចំដោយឪពុកម្ដាយ? សូមទស្សនាវីឌីអូខាងក្រោម៖

ប្រភព : ខ្មែរឡូត