ការប្រកួតថើបគ្នា ក្នុងទឹកនៅ ប្រទេសចិន
ចិន ៖ កាលពីពេលថ្មីៗនេះ មានការប្រកួតដ៏ចំលែកមួយនៅសួនទឹក Chime-Long គឺការប្រកួតថើបគ្នាក្រោមទឹក។ ការប្រកួតនេះធ្វើឡើងនៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន ដែលមានគូស្នេហ៍ចំនួន១០បានចូលរួមប្រកួត ហើយគូស្នេហ៍មួយបានទទួលជ័យលាភី ដោយអាចថើបគ្នានៅក្រោមទឹកបានរយៈពេលយូរជាងគេគឺ៥៧វិនាទី។ នេះគឺជាការប្រកួតដ៏ចំលែក និងកំរនឹងឃើញមួយ។ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាចំពោះការប្រកួតនេះ?