ចូល​ប្លន់​ផ្ទះ​ ប្រជា​ពល​រដ្ឋ​ យក​​គ្រឿង​អលង្ការ អស់​ជាច្រើន​ទាំង​យប់​

7/17/2013 0 Comments A+ a-

ខេត្ត​កំពង់​ធំ​ ៖ ជន​សង្ស័យ​ចោរ​ប្លន់​៣នាក់​​ ប្រដាប់​ដោយ​កាំ​ភ្លើង​អាកា​មួយ​ដើម​​បាន​ចូល​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​​ផ្ទះ​ប្រជា​ពល​រដ្ឋ​យក​គ្រឿង​អលង្ការ​អស់​ជាច្រើន កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៦ កក្កដា ២០១៣ ស្ថិត​ក្នុងភូមិ​សំពៅ​លូន ឃុំចើងដើង ស្រុក​បារាយណ៍​​ ។​​
ម្ចាស់​ផ្ទះខាង​លើ​ត្រូវបាន​គេស្គាល់​​ឈ្មោះ​​តូច ញីត ភេទប្រុស អាយុ​៦៤ឆ្នាំ ហើយ​ទ្រព្យ​សម្បត្តិ​ដែល​ក្រុម​ចោរ​ប្រមូល​យក​ទៅ​នោះ​មាន​ខ្សែ​​កមាស​១ខ្សែ​​ទម្ងន់​១តម្លឹង ចិញ្ចៀនប្លាទីន​២វង់​ទម្ងន់​២ជី​ ខ្សែដៃ​ប្លាទីន​១ខ្សែ​ទម្ងន់​២ជី ខ្សែក​ប្លាទីន​២ខ្សែ ប្រាក់​ដុល្លារ​១០០ដុល្លារ​ លុយ៧០ម៉ឺន​រៀល ទូរស័ព្ទ​៣គ្រឿង​ និង​កាំបិតផ្គាក​២ ។
បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​រួចក្រុម​ចោរ​បាន​រត់​​គេច​ខ្លួន​បាត់​ដោយសុវត្ថិភាព ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​ដុតដៃ​ជើង​តាម​វែក​មុខសញ្ញា​ចោរ​ប្លន់យក​​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់។​​