ឪ​ពុក​យំ​ស្រណោះ​ កូន​អាយុ​3​ឆ្នាំ​ត្រូវ​ គេ​ចាប់​ពង្រត់​

7/17/2013 0 Comments A+ a-

លោក​តា​អាយុ​៩៦​ឆ្នាំ​ជន​ជាតិ​ឥណ្ឌា​ ក្លាយ​ជា​មនុស្ស​ល្បី​នៅ​ទូ​ទាំង​ពិភព​លោក​ ជា​ឪ​ពុក​មាន​អាយុ​ច្រើន​បំផុត​ ហើយ​ជួប​រឿង​អកុស​ល​ ព្រោះ​កូន​ប្រុស​ច្បង​របស់​គាត់​ត្រូវ​គេ​លួច​យក​ទៅ​បាត់​អស់​រយៈ​ពេល​ជាង​៥០​ថ្ងៃ​​ហើយ ។ លោក​តា​ រា៉​ម​ជិត​ រា៉​ហា​ហ្វ​ ដែល​មាន​ប្រពន្ធ​ឈ្មោះ​ សា​គុន​ តា​ឡា​ អាយុ​៦០​ឆ្នាំ​ រៀប​រាប់​ថា​ ប្រពន្ធ​របស់​គាត់​បាន​ទៅ​មន្ទីរ​ពេទ្យ​ក្បែរ​ផ្ទះ​ ព្រោះ​មាន​ជំងឺ​ផ្តាសាយ​ ហើយ​បាន​គេង​លក់​១៥​នាទី​នៅ​ស្ថានីយ​រថ​យន្ត​ដឹក​អ្នក​ដំណើរ​ ដោយ​មាន​កូន​ប្រុស​ឈ្មោះ​វី​ក្រាម​ជីត​ អាយុ​៣​ឆ្នាំ​ ស្ថិត​នៅ​ក្នុង​ដៃ​ ប៉ុន្តែ​ក្រោយ​ពី​ភ្ញាក់​ពី​ដំណេក​ ស្រាប់​តែ​បាត់​កូន​ ។
មាន​រយៈ​ពេល​ជាង​៥០​ថ្ងៃ​ហើយ​ ដែល​កូន​ប្រុស​របស់​លោក​តា​រា៉ម​ជីត​ រា៉​ហាហ្វ​ បាត់​ខ្លួន​ និង​នៅ​តែ​រក​មិន​ឃើញ​ ។ គេ​សន្និ​ដ្ឋាន​ថា​ ក្មេង​ប្រុស​នោះ​អាច​ត្រូវ​ក្រុម​ជន​ពាល​ចាប់​យក​ទៅ​ជួញ​ដូរ​ឱ្យ​ធ្វើ​ជា​អ្នក​សុំ​ទាន​ ឬ​អាច​ត្រូវ​គេ​ចាប់​ពង្រត់​ ។ប៉ូលិស​មូល​ដ្ឋាន​និយាយ​ថា​ ពួក​គេ​បាន​ផ្ញើ​រូប​ថត​ក្មេង​ប្រុស​ដល់​ប៉ូលិស​នៅ​ទូ​ទាំង​ប្រទេស​ជួយ​តាម​រក​ ប៉ុន្តែ​គ្មាន​តំរុយ​ទេ​ ។ ចំណែក​លោក​តា​រា៉ម​ជីត​ ជា​ឪ​ពុក​ក្មេង​ប្រុស​នោះ​ដែល​មាន​កូន​ប្រុស​ទី​២​ អាយុ​៩​ខែ​ បាន​និយាយ​ថា​ គាត់​នៅ​តែ​បន្ត​រក​កូន​របស់​គាត់​ទៀត​រហូត​ដល់​រក​ឃើញ​ ៕