យូរី បែកស្នេហ៍ពីរ​ ក្នុងពេលតែមួយ

7/12/2013 0 Comments A+ a-



ព័ត៌មាន​វដ្ត​ស្នេហា​របស់​កញ្ញា យូ​រី ហាក់ដូចជា​វិល​ចុះឡើង​មិនទាន់​រកឃើញ​ភាពប្រាកដប្រជា​នៅឡើយ។ មុននេះ​បន្តិច​ល្បី​ថា នាង​បាន​បង្កើត​ចំណង​ស្នេហ៍​ជាមួយ​បុរស​អ្នកជំនួញ​វ័យ៣០ឆ្នាំ​ម្នាក់ ប៉ុន្តែ​ក្រោយមក​ក៏​បែកធ្លាយ​ព័ត៌មាន​ថ្មី​ថា នាង និង​កំលោះ​សង្ហា អាន គុណ​កូ​ឡា ក៏បាន​បង្កើត​ក្តី​ស្នេហ៍​ថ្មី​ថ្លោ​ង​ផងដែរ។ ព័ត៌មាន​នេះ​ក៏​លេច​ឮថា បុរស​អ្នកជំនួញ​ដែល​បាន​បណ្តុះ​ពន្លក​ស្នេហ៍​ជាមួយ​នាង​នោះ បាន​កើតក្តី​ក្តៅក្រហាយ ព្រោះ​ដឹងថា មនុស្ស​ដែល​ខ្លួន​ឡាញ់​ទៅ​មាន​អ្នកថ្មី ក៏បាន​សម្រេចចិត្ត​ទទួលយក​ឈ្មោះ​ជា​អ្នកចាញ់ និង​បាន​ដកខ្លួន​ទៅ​ឆ្ងាយ មិន​រវីរវល់ ឬក៏​រករឿង​កញ្ញា យូ​រី នោះទេ។



ដោយឡែក​សម្រាប់​ព័ត៌មាន​ចំណង​ស្នេហ៍​បរាជ័យ​ជាមួយ​លោក អាន គុណ​កូ​ឡា ដែល​ទំនងជា​សាបសូន្យ​ដូច​អំបិល​ត្រូវ​ទឹក​ទៀត​នោះ ថ្មីៗនេះ​ត្រូវបាន​អ្នក​ជិតដិត​នឹង​កញ្ញា យូ​រី ដែលជា​ក្រុមការងារ​ក្នុង​ផលិតកម្ម សាន់​ដេ មួយរូប​បាន​បង្ហើប​ថា កញ្ញា យូ​រី ប្រហែលជា​នឹងត្រូវ​បែក​ស្នេហ៍​ម្តង​ពីរ​ក្នុងពេល​តែមួយ ដូច​ពាក្យចាស់​ពោលថា “ត្រី​រស ក៏​រួច​ន្សា​យ​ក៏​រួច” នោះ​ហើយ។ ពីព្រោះ​គេ​ក៏បាន​ដឹង​ពី​ទំនាក់ទំនង​រវាង​រូបនាង​ជាមួយ​លោក អាន គុណ​កូ​ឡា ខ្លះៗដែរ គឺ​អ្នក​ទាំងពីរ​មាន​ទំ​នា​ក់ំ​នង​ស៊ីជម្រៅ ប៉ុន្តែ​អ្វីដែល​រឹតតែ​ច្បាស់​ជាងនេះទៅទៀត​នោះ​គឺ​គេ​បានដឹងថា​លោក អាន គុណ​កូ​ឡា ក៏បាន​បាក់ចិត្ត​មកលើ យូ​រី មិនតិច​ដែរ។ ប៉ុន្តែ​នៅពេល​គេ​ទទួលបាន​ព័ត៌មាន​បុរស​អ្នកជំនួញ​ក៏មាន​ទំនាក​ទំនងជា​អ្នក​ដែល​ខ្លួន​ស្រលាញ់​ដែរនោះ លោក ក៏បាន​ព្យាយាម​ដកខ្លួនបន្តិចៗម្តង រហូតដល់​ដំណាក់កាល​ចុងក្រោយ​គេ​ក៏បាន​ចេញមុខ​បដិសេធថា ព័ត៌មាន​ដែល​បាន​កើតមាន​ចំពោះ​រូបគេ និង​កញ្ញា យូ​រី មិនមែនជា​ការពិត​ឡើយ គឺ​គ្រាន់តែ​ជាការ​យល់ច្រឡំ​នៅពេល​លោក និង​នាង​សម្តែង​កាយវិកា​ខារ៉ាអូខេ​រួមគ្នា​តែប៉ុណ្ណោះ។ ប្រភព​ដដែល​នេះ​បន្តថា ការពិតទៅ​តារា​វ័យក្មេង​ទាំងពីរ​ដួង​នេះ​ក៏បាន​ព្យាយាម​ផ្សះផ្សា​គ្នា​ជាច្រើនលើក​ដែរ តែ​មិនដឹង​ប្រាកដថា បណ្តាលមកពី​បញ្ហា​អ្វី​ដែលជា​ឧបសគ្គ​មិនអាច​ដោះស្រាយបាន ក្រៅពី​រឿង​ស្នេហា​ពីរបាន​កើតឡើង​ក្នុងពេល​តែមួយ​នោះទេ។
ទោះយ៉ាងណា​ក្តី​ព័ត៌មាន​កញ្ញា យូ​រី បែក​ស្នេហ៍​ពីរ​ក្នុងពេល​តែមួយ​នេះ កញ្ញា​នៅតែ​ប្រកាន់​គោលជំហរ​បដិសេធថា នាង​គ្មាន​ទំនាក់​ទំ​ទង​ស្នេហា​ជាមួយ​អ្នកណា​ទេ មិន​ថា បុរស​អ្នកជំនួញ ឬក៏​លោក អាន គុណ​កូ​ឡា នោះទេ គឺ​នាង​សូម​បដិសេធ​ដាច់ខាត ព្រោះ​ព័ត៌មាន​ទាំងនេះ​មិនមែនជា​ការពិត​ឡើយ៕ ប្រភព Pop7days



Resource From : khmerstation