ឈ្លោះជាមួយ ស្រីស្នេហ៍ក្នុងរថយន្ត ឈប់លើស្ពាន ជ្រោយចង្វា លោតទឹកប្រូង !
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានឈប់រថយន្ដនៅលើស្ពានជ្រោយចង្វា ហើយបានលោតទឹកប៉ងសម្លាប់ខ្លួន កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៧ កក្កដា បន្ទាប់ពីកើតមានទំនាស់គ្នាជាមួយស្រីស្នេហ៍ក្នុងរថយន្ដ ។ ទោះជាយ៉ាងណា ការប៉ុនប៉ងធ្វើអត្ដឃាតនេះ ពុំបានស្លាប់ដូចបំណងឡើយ ដោយសារប៉ូលិស រួមជាមួយប្រជានេសាទចេញទូកទៅជួយស្រង់ទាន់ពេល ហើយហៅរថយន្ដដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។
មន្ដ្រីប៉ូលិសអង្គភាពគោលដៅទី៣ ការពារស្ពានជ្រោយចង្វាឱ្យដឹងថា មុនពេលកើតហេតុបុរសនោះបានជិះរថយន្ដម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G-8045 មួយគ្រឿងបើកបរឡើងស្ពានជ្រោយចង្វាពីទិសខាងកើតទៅលិចដោយមានស្រ្ដីម្នាក់ដែលអះអាងថា ជាស្រីស្នេហ៍រួមដំណើរ
ជាមួយ ។ លុះពេលធ្វើដំណើរដល់ពាក់កណ្ដាលស្ពានក៏ឈប់រថយន្ដ ហើយបើកទ្វារចេញលោតចុះទៅក្នុងទឹកទន្លេដើម្បីសម្លាប់ខ្លួន ។
ជាមួយ ។ លុះពេលធ្វើដំណើរដល់ពាក់កណ្ដាលស្ពានក៏ឈប់រថយន្ដ ហើយបើកទ្វារចេញលោតចុះទៅក្នុងទឹកទន្លេដើម្បីសម្លាប់ខ្លួន ។
បន្ទាប់ពីមានមនុស្សលោតទឹក ធ្វើឱ្យកកស្ទះចរាចរណ៍ ដោយសារអ្នកធ្វើដំណើរនាំគ្នាឈប់មើល ។ ពេលលោតទឹកបុរសនោះបានហែលទឹក និងអណ្ដែតផ្ងារ ហើយត្រូវប៉ូលិសរួមទាំងអ្នកនេសាទក៏បានចេញទូកទៅជួយស្រង់បញ្ជូនមកអង្គភាពដើម្បីសាកសួរ ។ ចំណែកឯរថយន្ដយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ។ នៅចំពោះមុខសមត្ថកិច្ច បុរសរូបនោះមិនបានប្រាប់ឱ្យដឹងពីមូលហេតុទេ ដោយទន់ខ្លួនអង្គុយមិននឹង មិននិយាយស្ដីអ្វីទាំងអស់ ។
ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ បុរស និងស្រីស្នេហ៍បានជិះរថយន្ដម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G-8045 ធ្វើដំណើរមកពីខេត្ដព្រះវិហារ ហើយនៅតាមផ្លូវពួកគេក៏មានទំនាស់ពាក្យសម្ដីនឹងគ្នាក្នុងរថយន្ដ តែគេពុំដឹងថាមានទំនាស់អ្វីនោះទេ ។ លុះពេលមកដល់ស្ពានជ្រោយចង្វា បុរសរូបនោះក៏ឈប់រថយន្ដបើកទ្វាររត់ទៅលោតទឹកសម្លាប់ខ្លួនតែម្ដង ៕ដោយ kohsantepheapdaily