ប្រទះ​ឃើញ​​​ សព​​នារី​​ម្នាក់​​អណ្តែត​​ ទឹក​ជ្រោះ​​ព្រាត់​​ស្នេហ៍​ សង្ស័យ​លោតសម្លាប់​ខ្លួន

7/19/2013 0 Comments A+ a-

រាជធានីភ្នំ​ពេញ​ ៖ សពនារី​វ័យ​ក្មេង​ម្នាក់​​ត្រូវបាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​​ក្នុងជ្រោះ​ព្រាត់​ស្នេហ៍​ បង្កឱ្យមាន​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨និង​៣០នាទី​ព្រឹកថ្ងៃទី​១៩ កក្កដា ស្ថិត​ក្នុងភូមិ​ទួលសង្កែ សង្កាត់​​ទួល​សង្កែ ខណ្ឌ​ប្ញស្សីកែវ​ ។
នារី​ដែល​ស្លាប់​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​យ៉ុន សុខជា អាយុ​២៣ឆ្នាំ ជាកម្មករ​រោងចក្រ​កាត់​ដេ​រ​ យីហោ​សរប្លេន​ឌី​ឆេន​ មាន​ទីលំ​នៅភូមិ​ត្រពាំង​លាច ឃុំ​ព្រះពន្លា ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ។
បើតាម​ប្រភព​ព័ត៌មាន​ឱ្យដឹងថា​​​ នារី​រងគ្រោះ​បាន​បាត់​ចេញ​ពី​ផ្ទះ​តាំងពី​ថ្ងៃទី​១៧ កក្កដា ហើយ​មុន​ពេល​កើត​ហេតុ​នាង​បាន​ដើរ​ប្រាប់​មិត្តភក្តិ​ថា​ពិបាក​ចិត្ត​ តែមិនដឹង​រឿង​អ្វី​នោះ​ទេ​ លុះ​មក​ដល់​ព្រឹក​ថ្ងៃខាងលើ​ស្រាប់តែ​គេ​ប្រទះឃើញ​​សព​អណ្តែត​ទឹក​​ក្នុង​ជ្រោះ​ព្រាត់ស្នេហ៍​ ដោយសង្ស័យ​នាង​លោត​សម្លាប់​ខ្លួន ។ដោយ kohsantepheapdaily