បុរសចំណាស់ កាមតណ្ហាក្រាស់ ៥០ឆ្នាំ លួចថតក្រោម សំពត់នារីៗ វ័យក្មេង
បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីលួចថតក្រោមសំពត់ នារីសៀងហៃ នៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី នៅក្នុងហុងកុង។
តាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា បុរសនេះមានឈ្មោះ វ៉ូ អាយុ ៥០ឆ្នាំ ត្រូវបានចាប់ខ្លួន ខណៈពេលដែលបុរសនេះកំពុងតែ ព្យាយាមថតក្រោមសំពត់នារី ក្នុងជណ្ដើរយន្ដនៃ ស្ថានីយ៍រថភ្លើងនេះ។ នារីដែលត្រូវបុរសនេះថតបាន គឺជានិស្សិតរៀននៅមហាវិទ្យាល័យហុងកុង ដែលនាងបានទូរស័ព្ទប្ដឹងប៉ូលីស បន្ទាប់ពីនាងកត់សំគាល់ថា បុរសនេះបានថតនោះ។ តាមការសើុបអង្កេតពីប៉ូលីស បានបញ្ជាក់ឲ្យដឹងថា នៅក្នុងទូរស័ព្ទដៃបុរសនេះពិតជា មានវីដេអូដែលថតក្រោមសំពត់នារីជាច្រើន។
ហេតុការណ៍ទាំងនេះ តែងតែកើតមានឡើង សូមប្រិយមិត្ដនារី ទាំងឡាយបន្ថែមការយចិត្ដទុកដាក់ ទៅលើរឿងរ៉ាវទាំងនេះ៕