សិស្សស្រីក្រមុំៗ វ៉ៃតប់គ្នាផ្អើល សាលា ជា ស៊ីម សាមគ្គី

7/19/2013 0 Comments A+ a-

កាលពីពេលថ្មីៗនេះមាន វីឌីអូថ្មីមួយ ត្រូវបានគេបង្ហោះក្នុងគេហទំព័រ YouTube ដែលបានបង្ហាញពីយុវសិស្ស ក្មេងស្រីៗពីរនាក់ បានវាយគ្នានៅទីសាធារណៈ។
យ៉ាងណាមិញ វីដេអូនេះត្រូវបានសិស្សៗគ្នារបស់គេថតបាន នៅមុខវិទ្យាល័យ ជាស៊ីម សាមគ្គី រាជធានីភ្នំពេញ។ នៅក្នុងវីដេអូនោះ បានបង្ហាញពី ការវាយគ្នារវាងសិស្សស្រីពីរនាក់ ទំនងជាមានការណាត់ជួបគ្នាជាមុន ព្រោះយើងបានលឺ សំលេងអ្នកនៅទីនោះថា គួរតែចងសក់មុន ពេលនឹងប្រយុទ្ធគ្នា។ ខណៈពេលដែរពួកគេទាំងពីរ កំពុងតែប្រយុទ្ធបោចសក់គ្នា ក៏មានភាគីម្ខាងចូលមកឃាត់ ហើយហេតុការណ៍ក៏បានបញ្ចប់។
ទោះជាយ៉ាងណា យើងមិនបានដឹងថា ពួកគេនៅបន្តការវាយតប់គ្នាទៀត ឬ អត់នោះទេ ដោយសារតែវីដេអូត្រូវបានបញ្ចប់។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ ព្រឹត្តិការណ៍ខាងលើនេះ? ក្មេងៗសិស្សសាលា មិនខិតខំសិក្សារៀនសូត្រនោះទេ បែរជាមកណាត់គ្នា ប្រយុទ្ធនៅទីសាធារណៈបែបនេះទៅវិញ។ សូមប្អូនៗដ៏ទៃទៀត កុំធ្វើតម្រាប់តាមពួកគេទាំងនេះឲ្យសោះ។
សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព : ខ្មែរឡូត