ជិះ​ម៉ូតូ​ចូល កោសខ្យល់​ នាង​ម៉ាស្សា​លួច កាបូប​​លុយ​ អស់​២៥០ដុល្លារ​

7/19/2013 0 Comments A+ a-

រាជធានីភ្នំ​ពេញ​ ៖ បុរសម្នាក់​​ជិះ​ម៉ូតូ​ចូល​​កន្លែង​កោសជប់​​និងម៉ាស្សា ស្រាប់​តែនា​ង​ម៉ាស្សា​លួច​យក​កាបូប​លុយ​អស់២៥០ដុល្លារ​រួច​ព្យាយាម​រត់​គេច​ខ្លួន​​ តែត្រូវម្ចាស់កាបូប​​ដេញ​ចាប់​បាន​នៅ​ម្តុំ​ស្តុប​ទេពផន​ កាលពី​វេលា​ម៉ោង​១២និង​៣០នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៩ កក្កដា ២០១៣ នៅ​ផ្ទះ​ម៉ាស្សា​កោសខ្យល់​​យីហោ​ពន្លឺ​ហេង​លាប​ តាម​ផ្លូវ​លេខ​២៣០ សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក​ ។
ក្រោយ​ពេល​កើតហេតុ​​ ថៅកែម៉ាស្សា​បាន​សុំ​សម្របសម្រួល​​ និង​សងលុយ​ទៅ​ម្ចាស់​កាបូប​ដើម្បី​បញ្ចប់​រឿង​ ៕​ប្រភព kohsantepheap

អាវ​ក្រហម​អង្គុយ​បែរ​ខ្នង​នារី​សង្ស័យ