ស្ដ្រី​ក្រីក្រ​បាន​ បាត់បង់​ជីវិត​ដោយ​​ បន្សល់​ទុក​កូនស្រី​ ម្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​

7/17/2013 0 Comments A+ a-

ខេត្ដកំពង់ឆ្នាំង​ ៖​ ស្ដ្រី​ក្រីក្រ​ដ៏​កំសត់​ម្នាក់​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​ បើ​ទោះ​ បី​ជា​ព្យាយាម​ជួយ​សង្គ្រោះ​ពី​សំណាក់​គ្រូពេទ្យ​ក៏​ដោយ​ ក៏​មិន​អាច​សង្គ្រោះ​ បាន​ដែរ​ហើយ​អ្វី​ដែល​គួរ​ឱ្យ​អាណោចអាធ័ម​ទៀត​នោះ​ គឺ​ស្ដ្រី​រូប​នេះ​បាន​បន្សល់​ ទុក​កូនស្រី​ម្នាក់​នៅ​មន្ទីរពេទ្យ​ ។​ ម្ដាយ​ដែល​អភ័ព្វ​តាំង​​ពី​តូច​ រហូត​ដល់​បាត់បង់​ជីវិត​បាន​បន្ដ​ភាព​ ស្មុគស្មាញ​មក​ដល់​កូន​ទៀត​បន្ទាប់​ពី​នាង​បាន​លាចាក​លោក​ទៅ​ហើយ​នោះ​ ។​
​ស្ដ្រី​ដ៏​កំសត់​នោះ​បាន​ស្លាប់​បន្ទាប់​ពី​ សម្រាល​បានកូន​ស្រី​តែ​៦​ថ្ងៃ​ប៉ុណ្ណោះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ នេះ​សម្រក់​ទឹកភ្នែក​អាណិតអាសូ​ដល់​ អំពី​ជិ​វិត​អភ័ព្វ​របស់​នាង​ដោយសារ​តែ​ ក​ក្ដា​ជីវភាព​ដ៏​ក្រីក្រ​បាន​រុញ​ឱ្យ​ខ្សែជីវិត​ របស់​នាង​ធ្លាក់​ក្នុង​រណ្ដៅ​មរណៈ​ ។​ សាក​ សព​របស់​នាង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​ទៅ​បូជា​នៅ​វត្ដ​ខេ​ម​វ័​ន្ដ​ហៅ​វត្ដ​ខ្សា​ម​ បន្ទាប់​ពី​រង់ចាំ​សាច់ញាតិ​មិន​មាន​ ឃើញ​មក​នោះ​ ។​ ប៉ុន្ដែ​កូនស្រី​របស់​នាង​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រក្សា​ទុក​ដើម្បី​រង់​ចាំ​ក្រែង​មាន​ក្រុម​គ្រួសារ​មករ​កដោយ​មានការ​ថែទាំ​យ៉ាង​យកចិត្ដទុកដាក់​ពី​គ្រូពេទ្យ​ ។​
​គួរ​បញ្ជាក់​ថា​ ស្ដ្រី​ក្រីក្រ​ម្នាក់​នេះ​ គ្មាន​ញាតិសន្ដាន​និង​ប្ដី​បាន​ស្លាប់​ចោល​តាំងពី​នាង​មាន​ផ្ទៃពោះ​១​ខែ​មក​បាន​ធ្វើ​ ដំណើរ​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្ដិ​ កំពង់ត្រឡាច​ដោយ​ខ្លួនឯង​ បន្ទាប់​ពី​បាន​ឈឺពោះ​ជិត​សម្រាក​កូន​ហើយ​នាង​ក៏​ សម្រាល​បានកូន​ស្រី​១​ ប៉ុន្ដែ​ដោយ​ សារ​សុខភាព​ម្ដាយ​មាន​សភាព​ធ្ងន់ធ្ងរ​ ខុស​ប្រក្រតី​គ្រូពេទ្យ​បាន​សម្រេច​បញ្ជូន​ ស្ដ្រី​ដ៏​កំសត់​នេះ​មក​មន្ទីរពេទ្យ​បង្អែក​ ខេត្ដកំពង់ឆ្នាំង​ដើម្បី​ជួយ​សង្គ្រោះ​ ។​
​ស្ដ្រី​ដ៏​អភ័ព្វ​នេះ​បាន​ត្រូវ​បាន​គេ​ស្គាល់​ ថា​ ឈ្មោះ​នៅ​ យ៉​ន​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ ភូមិ​ចក​ ឃុំ​ជ្រេ​ស​ ស្រុក​កំពង់ត្រឡាច​ ខេត្ដកំពង់ឆ្នាំង​ ។​ អ្វី​ដែល​គួរ​ឱ្យ​សង្វេគ​ នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​ក្រៅពី​ការ​មើល​ ថែ​របស់​គ្រូពេទ្យ​និង​អ្នកជំងឺ​ដូច​គ្នា​នោះ​ គេ​ពុំ​ឃើញ​មាន​សាច់ញាតិ​ណា​មក​ មើលថែ​ស្ដ្រី​កំសត់​នេះ​ទេ​ចាប់តាំងពី​ថ្ងៃ​ សម្រាលកូន​រហូត​មក​ដល់​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៣​គឺ​មាន​រយៈពេល​៥​ ថ្ងៃ​មក​ហើយៗ​សុខភាព​ម្ដាយ​ដែល​ជា​ ស្ដ្រី​ក្រីក្រ​គឺ​នៅ​តែ​មាន​សភាព​មិនដឹង​ខ្លួន​នៅឡើយ​ទោះបី​គ្រូពេទ្យ​នៅ​តែ​បន្ដ​បញ្ចូល​ ខ្យល់​អុកស៊ីហ្សែន​ឱ្យ​នាង​ក៏​ដោយ​ ។​ ប្រជាពលរដ្ឋ​ដែល​ឃើញ​សភាព​លំបាក​ វេទនា​បែប​នេះ​ពួក​គាត់​បាន​ជួយ​ផ្គត់ផ្គង់​ អាហារ​និង​ទិញ​ទឹកដោះគោ​ឱ្យ​ទារិកា​បៅ​ ថែម​ទៀត​ផង​ទារិកា​ដែល​ទើបនឹង​សម្រាល​ នោះ​ មាន​សុខភាព​ល្អ​តែ​គេ​នៅ​តែ​បារម្ភ​ ថា​ កូន​នេះ​អត់​មាន​ទឹកដោះ​បៅ​ហើយ​ ថា​តើ​ទាំង​ម្ដាយ​និង​កូន​ទៅ​ជា​បែប​ណា​ បើ​ម្ដាយ​ស្ថិត​ក្នុង​សភាព​សង្គ្រោះ​បន្ទាន់​ បែប​នេះ​ ។​
​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ ជា​អ្នក​នៅ​ក្នុង​ស្រុកភូមិ​ជាមួយ​គ្នា​នោះ​ បានឱ្យ​ដឹង​ថា​ នាង​នៅ​ យ៉​ន​ នេះ​ អភ័ព្វ​តាំងពី​ក្មេង​មក​ម្ល៉េះ​ នាង​ក្លាយជា​ ក្មេង​កំព្រា​តាំងពី​តូច​រហូត​មក​ដោយ​ សារ​តែ​ម្ដាយ​ឪពុក​ស្លាប់​ចោល​គឺ​រស់នៅ​គ្មាន​ទីពឹង​នោះ​ទេរ​ហូត​ដល់​ធំ​ពេញវ័យ​ មាន​ចំណងអាពាហ៍ពិពាហ៍​ជាមួយ​បុរស​ក្នុងភូមិ​ ។​ ក្រោយ​ពី​មាន​ចំណង​អា​ពា​ហ៌​ ពិ​ពា​ហ៌​ហើយ​នោះ​នាង​ទទួល​បាន​មរតក​មួយ​គឺ​មាន​ផ្ទៃពោះ​ ប៉ុន្ដែ​ក្រោយ​ពី​បាន​ ចំណងដៃ​នេះ​ហើយ​ក្ដី​ស្រ​ម៉ៃ​ថា​នឹង​សេចក្ដីសុខ​របស់​ស្ដ្រី​អភ័ព្វ​នេះ​បាន​ប្រែប្រួល​ អស់រលីង​នៅ​ពេល​ដែល​កូន​របស់​នាង​ មក​ចាប់កំណើត​ក្នុង​ផ្ទៃ​បាន​មួយ​ខែ​ គឺ​ប្ដី​ របស់​នាង​ដែល​ត្រៀម​ក្លាយជា​ឪពុក​ របស់​ក្មេង​ទៅ​ហើយ​នោះ​បាន​ស្លាប់​ ចោល​នាង​ទៅ​ទៀត​ទុក​ឱ្យ​នាង​រស់នៅ​ យ៉ាង​លំបាក​ជាមួយនឹង​កូន​ក្នុង​ផ្ទៃ​ហើយ​ ពេល​នេះ​នាង​បាន​សម្រាលកូន​រួច​ហើយ​តែ​ស្ថានភាព​សុខភាព​របស់​ស្ដ្រី​កំសត់​ ស្ថិត​ក្នុង​សភាព​នៅ​សង្គ្រោះ​បន្ទាន់​នៅ​ ឡើយ​ ។​
​ប្រជាពលរដ្ឋ​បាន​និយាយ​ថា​ តើ​ជិ​វិត​ របស់​កូនស្រី​ដែល​ម្ដាយ​ស្លាប់​ចោល​ នោះ​នឹង​ក្លាយទៅជា​យ៉ាងណា​បើ​ម្ដាយ​ ស្លាប់​តាំងពី​តូច​ក្រូចឆ្មារ​បែប​នេះ​ ៕
- ប្រភពពីនគរវត្ត