គូស្នេហ៏វ័យ ក្មេងមួយគូ ថើបមាត់គ្នា នៅលើរថភ្លើង គ្មានការ អៀនខ្មាស់

7/16/2013 0 Comments A+ a-

គូស្នេហ៏វ័យក្មេងមួយគូ ត្រូវបានគេប្រទះឃើញ ថើបមាត់គ្នានៅលើរថភ្លើងមួយគ្រឿង ដោយគ្មានការអៀនខ្មាស់ ហើយមានអ្នកដំណើរជាច្រើន កំពុងធ្វើដំណើរនៅលើនោះផងដែរ។
យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា គូស្នេហ៏វ័យក្មេងមួយគូ ដែលបានថើបមាត់គ្នា គ្មានការអៀនខ្មាស់នោះ គេត្រូវបានគេប្រទះឃើញ នៅលើខ្សែរថភ្លើង របស់ស្ថានីយ៏ Boon Lay ដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់ Pasir Ris ក្នុងប្រទេសសឹង្ហបុរី កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣។
ជាមួយគ្នានេះដែរ ទង្វើរបស់គូស្នេហ៏មួយគូនោះ ត្រូវបានគេរិះគន់យ៉ាងខ្លាំង ហើយមានអ្នកដំណើរម្នាក់ បានលួចថតជាវីដេអូ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់គ្នាបានដឹង នឹងកុំឲ្យយកតំរាប់តាម ហើយក៏ជាការប្រមានដល់គូស្នេហ៏នោះផងដែរ។
យ៉ាងណាមិញ អ្នកដំណើរម្នាក់នៅលើរថភ្លើង ដែលបានឃើញហេតុការណ៏នេះ បានប្រាប់ឲ្យដឹងថា នារីដែលថើបមាត់គ្នា នៅលើរថភ្លើងនោះ គឺពាក់ឯកសណ្ឋានសិស្សសាលា ប៉ុន្តែអ្នកដំណើររូបនោះ មិនប្រាកដថាជាឯកសណ្ឋានសាលាណាមួយឡើយ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទង្វើបែបនេះ?

ប្រភព : ខ្មែរឡូត