ក្មេង​ស្រី​ខ្វិន​ដៃ ជើង​ធ្លាក់​ចូល​ បង្គន់​នៅ​សាលា រៀន​លង់​ស្លាប់​

7/24/2013 0 Comments A+ a-

​ខេត្ដបាត់ដំបង​ ៖​ ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ ខ្វិន​ដៃជើង​បាន​ធ្លាក់​ចូល​បង្គន់​នៅ​ក្នុង​ សាលារៀន​លង់ទឹក​ក្នុង​រណ្ដៅ​បង្គន់​ស្លាប់​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៥០​ម៉ែត្រ​ពេល​ ឪពុក​ម្ដាយ​ជាប់រវល់​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៣​នៅ​ចំណុច​សាលារៀនរ​ម៉ាំង​ (​របស់​សហគមន៍​សាងសង់​)​ ស្ថិត​ក្នុង​ ភូមិ​ស្វាយ​ជ្រំ​ ឃុំ​កំពង់​ល្ពៅ​ ស្រុក​សំឡូត​ ខេត្ដបាត់ដំបង​ ។​
លោក​កែវ​ ម៉ូ​ស​ នាយ​ប៉ុស្ដិ៍​កំពង់​ល្ពៅ​ បានឱ្យ​ដឹង​ថា​ ក្មេង​ស្រី​រង​គ្រោះ​មាន​ ឈ្មោះ​ណ​ន​ វាសនា​ អាយុ​១០​ឆ្នាំ​ ខ្វិន​ដៃ​ ជើងមាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។​ លោកនាយ​ប៉ុ​សិ៍្ដ​បាន​បន្ដ​ថា​ ក្មេង​រង​គ្រោះ​ បាន​លង់ទឹក​បង្គន់​ធ្វើ​ថ្មី​គ្រប​ថាស​តែ​មិន​ទាន់​ដាក់​ចាន​និង​មិន​ទាន់​ចាក់​ដី​លុប​ កៀន​ខាង​នៅឡើយ​ ។​
ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ សមត្ថកិច្ច​ថា​ កូនស្រី​ឈ្មោះ​ណ​ន​ វាសនា​ បាន​ខ្វិន​ដៃជើង​យូរ​មក​ហើយៗ​ថ្មី​នេះ​កូន​ ស្រី​បាន​ចេះ​វារ​តោង​តិចៗ​ហើយ​នៅ​ថ្ងៃ​ កើតហេតុ​ដោយ​គាត់​ជា​ឪពុក​ជាប់រវល់​កា​ងារ​នឹក​ស្មាន​តែ​កូនស្រី​ដើរ​លេង​ផ្ទះ​ អ្នក​ជិតខាង​ ។​ ប៉ុន្ដែ​ដល់​បាត់​យូរ​ពេក​ ទើប​ដើរ​រក​ក៏​ប្រទះ​ឃើញ​កូនស្រី​ស្លាប់​ នៅ​ក្នុង​រណ្ដៅ​បង្គន់​បាត់​ទៅ​ហើយ​ ។​
លោក​ កែវ​ ម៉ូ​ស​ នាយ​ប៉ុស្ដិ៍​កំពង់​ល្ពៅ​ បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​អាច​ទៅ​ លេង​លើ​បង្គន់​រួច​ឱនក្បាល​ចូល​ហើយ​ ជាប់​រើ​មិន​រួច​បន្ទាប់​មក​ក៏​ធ្លាក់​ចូល​ ឈ្លក់ទឹក​ស្លាប់​តែ​ម្ដង​ ។​
បច្ចុប្បន្ន​សព​បាន​ប្រគល់​ជូន​អាណា​ ព្យាបាល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕
- ប្រភពពីនគរវត្ត