រថយន្ដដឹក កម្មករធ្វើផ្លូវរថភ្លើង បុកអ្នកជិះម៉ូតូ ស្លាប់៤របួស៥នាក់
ខេត្ដកំពត ៖ មនុស្សប្រុសស្រីបីនាក់ ស្លាប់រដូករណែល នៅនឹងកន្លែងនិងម្នាក់ ទៀតស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ និងប្រាំនាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពី ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរ ដោយ រថយន្ដចំណុះ២តោនកន្លះដឹកកម្មករធ្វើ ផ្លូវរថភ្លើងបុកម៉ូតូ ពេលធ្វើដំណើរ ច្រាសគ្នា លើដងផ្លូវជាតិលេខ៣ កំពុង ភ្លៀងធ្លាក់ ។
លោក ជា ភីរ៉ា អធិការរងនគរបាល ស្រុកទឹកឈូទទួលបន្ទុកផែនចរាចរណ៍ និយាយថា នៅវេលាម៉ោង៧និង២០ នាទីព្រឹក ថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ ២០១៣នេះ មានរថយន្ដកូរ៉េប្រភេទ ទម្ងន់ ២.៥តោន ដឹកអ្នកដំណើរ ១៣ នាក់ បានធ្វើដំណើរពីជើងទៅត្បូង តាម បណ្ដោយផ្លូវជាតិលេខ៣ ក្នុងអំឡុងពេល មេឃកំពុងភ្លៀងខ្លាំង ។
លុះមកដល់ចំណុចភូមិព្រៃតុំ ឃុំ ឈើឃ្មុំ ស្រុកទឹកឈូ ខេត្ដកំពត មិនដឹង ជាមានបញ្ហាអ្វី គេឃើញអ្នករថយន្ដ នោះ បានរេចង្កូតយ៉ាងខ្លាំង ហើយជ្រុល ទៅបុកអ្នកបើកម៉ូតូសេ១២៥ ដែល កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពេញ មួយទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូ២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់មក រថយន្ដនោះក៏ក្រឡាប់ធ្លាក់ចេញពីផ្លូវ ជាតិបណ្ដាលឱ្យអ្នកដំណើរម្នាក់ស្លាប់ និងមនុស្សប្រុសស្រី៥នាក់ផ្សេងទៀត រងរបួសធ្ងន់និងស្រាលក្នុងនោះមាន ម្នាក់បាក់ដៃនិងជើង ។
អ្នកបាត់បង់ជីវិតនៅកន្លែង រួមមាន ១-ឈុន ចិត្រា ភេទប្រុស អាយុ២៩ឆ្នាំ ជាមន្ដ្រីបម្រើការងារនៅមន្ទីរអភិវឌ្ឍន៍ នារីខេត្ដកំពត, ២-ឈុន បូយ៉ាន ភេទស្រី អាយុ២៦ឆ្នាំ ជាគ្រូបង្រៀននៅសាលា បឋមសិក្សាច្បារអំពៅ ក្នុងស្រុកទឹកឈូ ខេត្ដកំពត ។ ជនរងគ្រោះទាំង២នាក់ជា បងប្អូនបង្កើត មានទីលំនៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្ដកំពត, ៣-ជ្រិន អ៊ន ភេទប្រុស ជាកម្មករធ្វើផ្លូវ រថភ្លើង មានទីលំនៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្ដកំពត ។
មន្ដ្រីនគរបាលចរាចរខេត្ដកំពតបាន និយាយថា មុនពេលគ្រោះថ្នាក់កើតឡើង មានឃើញម៉ូតូមួយគ្រឿងជិះគ្នា២នាក់ ក្នុងទិសដៅពីត្បូងទៅជើង ។ គ្រាន់តែឆ្លង ផុតស្ពានខ្លីមួយ ស្រាប់តែមានរថយន្ដ ធុនកូរ៉េចំណុះ២តោនកន្លះមួយគ្រឿងដឹក កម្មករប្រមាណ៥-៦នាក់ បើកបរយ៉ាង លឿនមកពីទិសខាងជើង ស្របពេល កំពុងភ្លៀងផង ក៏រេចង្កូតបុកម៉ូតូពេញ ទំហឹង រួចក្រឡាប់ចូលស្នាមភ្លោះផ្នែក ខាងកើតថ្នល់ធ្លាក់អ្នកជិះដេករដូក រណែល ។ ភ្លាមនោះអ្នកជិតខាងបាន រត់ចូលទៅជួយក៏ឃើញមនុស្ស៣នាក់ បាត់បង់ជីវិតទាំងភ្លាមៗ ដោយ២នាក់ ប្រុសស្រីជាភាគីអ្នកជិះម៉ូតូ និងម្នាក់ជា កម្មករជិះរថយន្ដ ។ ដោយឡែកមនុស្ស ៦នាក់ផ្សេងទៀតរងរបួសធ្ងន់គ្រប់ៗគ្នា ទើបប្រញាប់ប្រញាល់ទំនាក់ទំនងហៅ រថយន្ដសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។ ក្រោយពីបញ្ជូនដល់ មន្ទីរពេទ្យ ក្នុងចំណោមជនរងគ្រោះនោះ មានម្នាក់បានបាត់បង់ជីវិតបន្ថែមទៀត៕
ប្រភពពី នគរវត្ត