សពស្ដ្រី២នាក់ ត្រូវបានគេប្រទះ ឃើញស្លាប់នៅក្នុងព្រៃ
ភ្នំពេញ ៖ កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ មានបុរសម្នាក់បានទៅបត់ជើងនៅក្នុងព្រៃមួយកន្លែងបានប្រទះឃើញសាកសពស្ដ្រី២នាក់ស្លាប់ហើមស្អុយរលួយ នៅក្នុងព្រៃដីឡូត៍មួយកន្លែង ស្ថិតនៅក្នុងដីឡូត៍មួយកន្លែង ក្នុងភូមិក្រៅអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់គាត់បានដើរចូលទៅក្នុងព្រៃ ស្ថិតក្នុងដីឡូត៍ខាងលើ ដើម្បីបត់ជើង ស្រាប់តែនៅពេលនោះក៏ប្រទះឃើញសាកសពស្ដ្រី២នាក់ស្លាប់ហើមស្អុយនៅជិតគ្នា រួចគាត់ក៏បានរត់សំដៅសមត្ថកិច្ចមូលដ្ឋានដើម្បីឱ្យមកត្រួតពិនិត្យសាកសពស្ដ្រីទាំង២នាក់នេះ ។បច្ចុប្បន្នសពស្ដ្រីទាំង២នេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុខាងលើ ៕ប្រភព cambodiapage