នាំគ្នាងូត ទឹកស្រាត ដើម្បីបំបែក ឯកត្តកម្ម
អេស្ប៉ាញ៖ កាលពីពេលថ្មីៗនេះ មានមនុស្សប្រមាណចំនួន៧២៩នាក់បានប្រមូលផ្តុំគ្នាងូតទឺកស្រាតនៅសមុទ្រ El Playazo ទិសអាគ្នេយ៍ទីក្រុង Vera ខេត្ត Almeria ប្រទេសអេស្ប៉ាញ ដើម្បីបំបែកឯកត្តកម្មពិភពលោក។ ព្រឹត្តិការណ៍ងូតទឹកស្រាតនេះបានធ្វើអោយមានភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដែលមកកំសាន្តនៅលើឆ្នេរខ្សាច់នោះ។ គ្រាន់តែដល់ម៉ោងភ្លាមក្រុមមនុស្សទាំងនោះបានរត់ចុះសមុទ្រភ្លាម ហើយពួកគេត្រូវបានចែកជាក្រុមដែលមានគ្នាចំនួន៥០នាក់ក្នុងមួយក្រុម ដើម្បីធ្វើការរៀបចំនួនអ្នកចូលរួមងូតទឹកស្រាតនេះ។ កាលពីលើកមុនឯកត្តកម្មចាស់បានទៅលើប្រទេស New Zealand ដែលមានចំនួនអ្នកចូលរួមត្រឹមតែ៥០៦នាក់ប៉ុណ្ណោះ ហើយពេលនេះទីក្រុង Vera បានបំបែកឯកត្តកម្មនេះបានវិញម្តង។ប្រភព : ខ្មែរណូត