បុរសចំណាស់ ម្នាក់ថយគោយន្ដ មិនប្រយ័ត្នគៀបជាប់ នឹងដើមឈើសន្លប់ឈឹង
ខេត្ដស្វាយរៀង ៖ បុរសវ័យចំណាស់ ម្នាក់បានស្រែកដង្ហៅឱ្យក្រុមគ្រួសារបងប្អូន ជួយខណៈថយគោយន្ដព្យួស្រែទៅគៀប ខ្ទប់ជាប់នឹងដើមឈើមុខផ្ទះស្ទើរធ្លាយពោះវៀនសន្លប់បាត់មាត់បាត់ក ។ ករណីដ៏រន្ធត់នេះបានកើតឡើងនៅ វេលាម៉ោង៦ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៣ នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។
កូនជនរងគ្រោះបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានបើក គោយន្ដថយចេញពីរោងសំយាបផ្ទះ ដើម្បីទៅព្យួស្រែដូចសព្វមួយដង តែនៅ បើកថយក្រោយក៏ជ្រុលទៅបុកគៀបជាប់ នឹងដើមឈើតែម្ដង ។ ដំបូងឡើយជនរង គ្រោះបានស្រែកឱ្យក្រុមគ្រួសារ និងអ្នក ភូមិជួយបន្ទាប់មកក៏សន្លប់បាត់មាត់ ឈឹង ហើយត្រូវបានក្រុមគ្រួសារដឹក បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខេត្ដស្វាយរៀង ។
ប្រពន្ធជនរងគ្រោះបានឱ្យដឹងដែរថា ជនរងគ្រោះបានប្រើប្រាស់គោយន្ដប្រភេទ កាឡេថងដើម្បីភ្ជួរស្រែជាច្រើនឆ្នាំមក ហើយ តែពុំដែលមានបញ្ហាអ្វីកើតឡើង ម្ដងណាទេ ។ នៅមុនពេលដែលជនរង គ្រោះចេញទៅស្រែគាត់បានស្រស់ស្រូប អាហាររួចក៏ឡើងបញ្ឆេះគោយន្ដ និងបាន រោរ៍ខ្លាំងៗ ។ បន្ទាប់មកពេលដែលបើក ថយក្រោយទំនងជាប់ហ្គែធ្វើឱ្យម៉ាស៊ីន រោរ៍លឿនថយទៅបុកដើមឈើគៀបជាប់ សន្លប់បាត់មាត់បាត់ក ។
ក្រុមគ្រូពេទ្យបានឱ្យដឹងថា ជនរងគ្រោះ បានប៉ះពាល់ធ្ងន់ធ្ងរនៅពោះ ហើយសង្ស័យ បែកពោះវៀនខាងក្នុងទៀតផង តែយ៉ាង ណាក្រុមគ្រូពេទ្យកំពុងពិនិត្យ និងព្យាបាល ៕