សិស្សសាលា ប្រុសស្រីនាំគ្នា អោបថើបគ្នា ក្នុងសាលារៀន ធ្វើឲ្យខូច សណ្តាប់ធ្នាប់ នៅក្នុងសង្គម

7/02/2013 0 Comments A+ a-


រាជធានីភ្នំពេញ ៖ សាលាជាថ្នាល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈក្រេប​ជញ្ជក់​ចំណេះដឹង​ទូទៅសម្រាប់ក្មេង​ជំនាន់​​ក្មេងដែលជាទំពាំងស្នង​ឬស្សី​ បើសិនជាសិស្សសាលា​បច្ចុប្បន្នបែរជាយកសាលារៀន​ទៅ​ដេកអោប ថើបគ្នាទៅវិញធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់សង្គម​ធ្ងន់ធ្ងរណាស់ ។ កាលពីរសៀលថ្ងៃទី៣០ មិថុនា លោក នាយកសាលាបឋម​សិក្សា​ភ្នំពេញថ្មី ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឲ្យដឹងថា
ដោយសារកូនសិស្សស្រីប្រុសនៅក្នុងសាលារបស់លោកមួយចំនួនមិនគោរពវិន័យនិងសេចក្តីថ្លៃថ្នូរទាល់សោះ ទោះបីជាលោកខំប្រឹងធ្វើការណែនាំជា ច្រើនលើកច្រើន​សាហើយនៅតែមិនស្តាប់ទេ នៅតែប្រព្រឹត្ត ជារៀងរាល់ ថ្ងៃ ជាពិសេសពេលថ្ងៃត្រង់សិស្សសាលានាំគ្នាត្រឡប់ទៅផ្ទះអស់ និងពេលយប់ព្រលប់ មានកូនសិស្ស​ប្រុសស្រី​មួយចំនួនតូចបាននាំគ្នាទៅដេកអោបថើបគ្នានៅលើគ្រែលក់នំចំណីនៅខាងក្រោយសាលារៀនជារៀងរាល់ថ្ងៃ ។ លោកនាយកសាលាបានបន្តទៀតថា សាលារៀនជា​កន្លែងក្រេបជញ្ជក់ចំណេះដឹង និងជាថ្នាលសាប ព្រោះដ៏សំខាន់ បែរជាសិស្សប្រុសស្រីមួយចំនួនតូចនាំគ្នាប្រព្រឹត្តអំពើខុសឆ្គងនឹង សីលធម៌ក្នុងការរស់នៅ ពិសេសធ្វើ​ឲ្យក្មេងតូចដែលមិនទាន់ដឹងក្តីប្រព្រឹត្តតាមគំរូមិនល្អនេះ ហើយគាត់បានធ្វើការណែនាំដល់សិស្ស ទាំងអស់នោះជាច្រើនលើកច្រើនសាមកហើយ នៅតែមិន​ស្តាប់ការ​ណែ​នាំ​របស់គាត់ទេ ទើបគាត់ទូរស័ព្ទ ហៅសណ្តាប់ធ្នាប់សង្កាត់ភ្នំពេញថ្មី ចុះទៅធ្វើការអប់រំណែនាំយុវសិស្សភ្លើតភ្លើនទាំងអស់នោះពេល ដែល កំពុងដេកអោបថើបគ្នា ទាំងកណ្តាលថ្ងៃត្រង់តែម្តង ។ ពេលសមត្ថកិច្ចចុះទៅដល់ធ្វើការណែនាំដល់យុវសិស្ស សម័យថ្មីទាំងអស់ឲ្យឈប់ប្រព្រឹត្តអំពើមិនគប្បីនេះតទៅវាធ្វើឲ្យបាត់បង់ភាពថ្លៃថ្នូរ ប្រពៃណីទំនៀមទំលាប់ និងកិត្តិយស ជាពិសេស មិនគួរគប្បីប្រព្រឹត្តតទៅទៀតទេ ។ បន្ទាប់ពីធ្វើការអប់រំរួចហើយបានឲ្យ យុវសិស្ស ទាំងអស់នោះត្រឡប់ទៅផ្ទះវិញរៀងខ្លួន ៕
ប្រភព អង្គរធំមេឌា