បុរសម្នាក់ ទិញអស់តែ ១០ដុល្លារ បានមកវិញ ២៤៤០ដុល្លារ និង របស់មួយចំនួនទៀត

7/18/2013 0 Comments A+ a-

យោងទៅតាមប្រភពព័ត៌មាន សឹង្ហបុរី បានឲ្យដឹងថា  បុរសម្នាក់ បានជួបនូវរឿង គួរអោយភ្ញាក់ផ្អើលបំផុត ក្នុងជីវិតគាត់ ព្រោះតែក្នុងប្រអប់ ហ្គេម Nintendo ដែលគាត់ទិញតាមផ្លូវ ក្នុងតម្លៃតែ១០ដុល្លារអាមេរិកនោះ បែរជាប្រទះឃើញ មានរបស់មានតម្លៃ ជាច្រើន នៅក្នុងនោះទៅវិញ។
បុរសរូបនេះ នៅពេលដែលគាត់ បើកប្រអប់នោះមើល គាត់ឃើញមាន លុយចំនួន ២៤៤០ដុល្លារអាមេរិក សោរឡានមួយ កេះស្រាបៀរមួយ និង ម៉ាស៊ីនហ្គេម ប្រភេទ Nintendo N64 ចំនួនមួយ ផងដែរ។ ក្រោយមក រូបថតមួយចំនួន នៃការប្រទះឃើញនេះ ត្រូវបាន ចែកចាយ នៅលើប្រព័ន្ធអ៊ីនធើណេត និង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ រឿងហេតុដ៏ចៃដន្យ និង ចម្លែកនេះ។ ទោះជាយ៉ាងណា ក៏មានមតិមួយចំនួន យល់ឃើញខុសគ្នាផងដែរ ដោយមានអ្នកខ្លះ មានការច្រណែននឹងបុរសរូបនេះ ដែលមានសំណាងបែបនេះ ហើយក៏មានខ្លះទៀត មិនជឿ និង យល់ថា ជារឿងបោកប្រាស់ ទៅវិញ។
តើប្រិយមិត្តយល់យ៉ាងណាដែរ?