វីឌីអូ៖ ស្ត្រីម្នាក់ រងការវាយដំច្រំធាក់ ឡើងទក់សាច់ តែគ្មាននរណា ហ៊ានចូលជួយ

7/18/2013 0 Comments A+ a-

រឿងហេតុចម្លែកៗ និង ជម្លោះប្រើអំពើហឹង្សា ជាច្រើន ត្រូវបានគេសង្កេតឃើញ កើតមានជាញឹកញាប់ នៅក្នុងប្រទេសចិន ហើយកាលពីពេលថ្មីៗនេះ  ក៏មានហេតុការណ៍ គួរអោយភ្ញាក់ផ្អើលមួយទៀត បានកើតឡើងផងដែរ ព្រោះតែស្រ្តីម្នាក់ បានរងនូវការវាយដំច្រំធាក់ យ៉ាងចាស់ដៃ នៅតាមទីសាធារណៈ។
មិនខុសគ្នា ពីលើកមុននោះដែរ ដែលគ្មាននរណាម្នាក់ ព្រមចូលទៅជួយដល់ ស្រ្តីម្នាក់ ដែលត្រូវបាន ស្រ្តីម្នាក់ទៀត ចាប់បោចសក់ និង វាយដំយ៉ាងចាស់ដៃ រហូតដួលទៅលើដី ព្រមទាំងត្រូវបាន ជិះពីលើ និង យកស្បែកជើង វាយក្បាល ថែមទៀតផង។ យ៉ាងណាមិញ មិនទាន់មានប្រភពព័ត៌មាន បញ្ជាក់ពីមូលហេតុឲ្យបានច្បាស់ ថានេះ អាចជារឿងស្នេហាត្រីកោណ ឬ ក៏យ៉ាងណានោះទេ។ ទោះជាយ៉ាងណា ក្រោយពេល បញ្ចេញកំហឹងរួចរាល់ ស្រ្តីកំណាចរូបនេះ ត្រូវបានបុរសម្នាក់ នាំចេញពីទីនោះបាត់ទៅ ដែលទំនងអាចជាប្តី របស់នាង រីឯ ស្រ្តីរងគ្រោះវិញ បានរងការវាយដំ ឡើងទ្រោមខ្លួន នៅអង្គុយនៅនឹងដី ក្រោមការសំឡឹងមើល និង ថត ពីសំណាក់ អ្នកដំណើរជាច្រើន ដែលបានចោមរោមមើល។
តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីឌីអូខាងក្រោម៖