សាហាវមែន រំលោភ រួចហើយ ទម្លាក់ពី លើអាគារ ចុះមកដី ទៀត
ប្រភព LookingToday
ញូវយ៉ក: ប្រភពព័ត៌មានពីគេហទំព័រ yourjewishnews បានឲ្យដឹងថា បុរសពីរនាក់ដែលមាន ប្រពន្ធកូនរួចទៅហើយនោះ ត្រូវបានចាប់ខ្លួននៅ ក្នុងទីក្រុងញូវយ៉ក បន្ទាប់ពីពួកគេបាន ចាប់រំលោភក្មេងស្រីអាយុ ១៦ឆ្នាំ ម្នាក់ ហើយបោះតាម ដំបូលអាគារចុះមកដី នៅពេលដែលពួកគេ បានសម្រេចកាមរួចរាល់។
បុរសទាំងពីរជាមិត្តនឹងគ្នា ម្នាក់ឈ្មោះ Anwar Desouza អាយុ២៤ឆ្នាំ និងមិត្តគេឈ្មោះ Antonio Owensford អាយុ២៦ឆ្នាំ បានរួម គំនិតគ្នាចាប់រំលោភ ក្មេងស្រីរងគ្រោះនៅ អាគារស្នាក់នៅរបស់ខ្លួន។
តាមហេតុការណ៍បានឲ្យដឹងថា នារីម្នាក់នោះពីដំបូងបាន ព្រមព្រៀងដេកជាមួយ បុរសទាំងពីរក្នុងតម្លៃខ្លួន ១០០ដុល្លារ ប៉ុន្តែនៅពេលពួកគេ ប្រាប់នាងថាមិន ប្រើស្រោម ពេលរួមភេទ តែនាងបានបដិសេធ និងចង់ត្រលប់ទៅវិញ ក៏ធ្វើឲ្យបុរសទាំងពីរ នាក់ខឹងក៏រួមដៃគ្នា ចាប់នាងរំលោភតែម្តង។
ក្រោយមកពួកគេក៏ចាប់នាងបោះ តាម ដំបូលអាគារខាង ក្រោយចុះមកដី។ បុរសទាំងពីរត្រូវប៉ូលីស ចាប់ខ្លួនដាក់គុក និងឲ្យបង់ ប្រាក់ជំងឺចិត្តដល់ នារីរងគ្រោះដែល សំណាងមិនស្លាប់ ប៉ុន្តែរបួស ដៃជើងធ្ងន់ធ្ងរ៕