តូចចិត្ដ កើតជំងឺសសៃ ប្រសាទ ព្យាបាលអត់ជា ចងក សម្លាប់ខ្លួន
កំពង់ស្ពឺ ៖ បុរសម្នាក់ បានដាច់ចិត្ដ សម្លាប់ខ្លួន តាមរយៈ ការធ្វើអត្ដឃាតដោយ យកក្រម៉ាចងកនៅលើដើម អាកាស្យា ស្ថិតនៅក្នុងវត្ដ សុពណ៌ទេព សង្កាត់ សុពណ៌ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ខណៈដែល ជនរងគ្រោះរូបនេះ បានស្កាត់មកតាំងពីក្រុង ប៉ោយប៉ែត ខេត្ដ បន្ទាយមានជ័យ ជាមួយម្ដាយរបស់ខ្លួន មកព្យាបាល ជំងឺនៅក្នុងវត្ដ ដោយឱ្យព្រះសង្ឃស្រោចទឹក ។
ការប្រទះឃើញសពជនរងគ្រោះ ដែល បានស្លាប់បាត់ទៅហើយនោះ បានបង្កឱ្យ មានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៤ និង ៣០នាទីព្រឹកទាបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅលើដើមអាកាស្យា ក្នុង បរិវេណវត្ដតែម្ដង ។
ស្ដ្រីឈ្មោះ នី ចូល អាយុ ៥០ឆ្នាំ ត្រូវជា ម្ដាយរបស់ជនរងគ្រោះបានឱ្យដឹងថា កូន របស់គាត់ឈ្មោះ យួស សាយប៊ី អាយុ ២៧ ឆ្នាំ ធ្លាប់បួសរៀននៅក្នុងវត្ដ និងធ្វើជាព្រះ សង្ឃ អស់រយៈពេល ៥វស្សាមកហើយ ។ ប៉ុន្ដែ កូនរបស់គាត់មានជំងឺសសៃប្រសាទ និងព្យាបាលមិនជា ទើបខំធ្វើដំណើរពីស្រុកកំណើត នៅភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ មកកាន់ទីវត្ដអារាមខាងលើនេះ ដើម្បីឱ្យ ព្រះសង្ឃដែលល្បីខាង មើលជំងឺជូនប្រជា ពលរដ្ឋនោះ ព្យាបាល និងស្រោចទឹកជូន តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៣ មកម្ល៉េះ ។
អ្នកស្រី នី ចូល បានបន្ដថា នៅវេលា ម៉ោង ៥ល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៣ អ្នកស្រីបានបាត់ កូនហើយដើររក មិនឃើញ លុះនៅវេលា ម៉ោង ៤ និង៣០ នាទីព្រឹកទាបភ្លឺ ថ្ងៃទី២៤ ខែកក្កដា នេះ ស្រាប់តែប្រទះឃើញ កូនរបស់គាត់ចងក សម្លាប់ខ្លួន នៅលើដើម អាកាស្យាតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ កម្លាំងនគរបាលជំនាញ និង កម្លាំងនគរបាល មូលដ្ឋាន បានចុះទៅពិនិត្យសព ហើយ បញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្ដឃាត សម្លាប់ខ្លួន ដោយខ្លួនឯង មិនមែនជាអំពើ ឃាតកម្មនោះឡើយ ។ ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចបាន ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល