វីដេអូ៖ ជើងខ្លាំង ហែលទឹក២ នាក់ វិះក្លាយ ជាចំណី ត្រីបាឡែន
កាលពីពេលថ្មីៗ កន្លងទៅនេះ ជើងខ្លាំងហែលទឹក ២រូបស្ទើរ តែក្លាយ ជាចំណី ត្រីបាឡែនយក្ស ទៅហើយដោយ សារតែ ភាពចៃដន្យបំផុត។
អ្នកមុជទឹក ២នាក់នោះ មានឈ្មោះថា Antigua និង Stamback ដោយរូបគាត់ទាំងពីរ បានហែលមុជទឹក ដើម្បី ចុះទៅថត ទេសភាព ក្រោមបាតឈូងសមុទ្រមួយ ក្នុងរដ្ឋកាលីហ្វរញ៉ា ដោយពួកគាត់ មិនបានដឹងថា សត្វត្រីបាឡែនយក្ស នៅក្បែរៗនោះឡើយ។
ក្នុងវីដេអូខាងក្រោម ដែលត្រូវបានថតដោយ មិត្តភក្តិរបស់ពួកគាត់ម្នាក់ទៀត បានបង្ហាញពី សកម្មភាព ដែលត្រីបាឡែន ងើបក្បាលឡើងផុតពីទឹក ដើម្បីស៊ី ចំណី ហើយ Antigua និង Stamback ពិតជានៅកៀកក្បែរ មាត់ត្រី នោះពិតមែន ដែលនេះ ធ្វើអោយពួកគាត់ ប្រហោងពោះធ្លុង និងខំហែល យ៉ាងត្រហេបត្រហប មកកាន់ កប៉ាល់ របស់ពួកគាត់វិញ។
ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូ ទាំងអស់គ្នា៖