នាគក្បាលប្រាំ ផុសចេញ ពីក្នុងដី នាំសំណាង ដល់អ្នកលេង កន្ទុយលេខ នៅស្រុក បាកាន
ពោធិសាត់: នាគក្បាលប្រាំ បានផុសឡើងត្រឹម ក នៅក្បែរគល់ពោធិ៍ តាមជណ្ដើរឡើងកូនប្រាសាទចាស់ នៅទិសខាងលិច ក្នុងបរិវេណវត្តបាកាន កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ ធ្វើឲ្យមានការភ្ញាក់ផ្អើលតៗគ្នាថា ជាវត្ថុស័ក្តិសិទ្ធ។ តែតាអាចារ្យ គណៈកម្មការ និងព្រះសង្ឃ ដែលគង់នៅក្នុងវត្ត មានសង្ឈដីកា និងនិយាយថា ជាក្បាលនាគ នៅតាមជណ្ដើរឡើងប្រាសាទ កាលពីជំនាន់មុន។
ប្រភពព័ត៌មានពីតាអាចារ្យ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ មិនថាថ្ងៃសីល ឬមិនសីលនោះទេ តែងតែមានមនុស្សម្នាជាច្រើននាក់ មកអុជធូបនៅគល់ពោធិ៍ ក្បែរជណ្ដើរឡើងកូនប្រាសាទ ដើម្បីសុំលាភសុំជ័យ (លេខឆ្នោត ឬកន្ទុយលេខ)។ ការដែលពួកគាត់មកអុជធូបផ្សងនេះ ខ្លះក៏បានតាមបំណង ខ្លះក៏ខុសបំណង អ្នកដែលមានសំណាងបានតាមបំណង (គឺត្រូវឆ្នោត) គេក៏បានយកដង្វាយ មកថ្វាយជូនតាមការដែលគេបានបន់ស្រន់ និងសន្យា។ ទង្វើនេះ បានធ្វើឲ្យមានការល្បីរន្ទឺ តៗគ្នារហូតមក។ លុះដល់ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ ក៏មានការភ្ញាក់ផ្អើល ពីអ្នកដែលមកអុជធូប សុំលេខឆ្នោតថា មានក្បាលនាគ ផុសនៅគល់ដើមពោធិ៍ ក្បែរជណ្ដើរតែម្ដង។
ស្ត្រីអ្នកលក់ពោតស្ងោម្នាក់ បាននិយាយថា រឿងដែលមានក្បាលនាគផុសឡើងនេះ គឺដឹងពីអ្នកមកពីប៉ោយប៉ែតមួយគ្រួសារ បានជិះឡានមកវត្តបាកាន។ ពេលចេញពីវត្តវិញ គាត់បានចូលទិញពោតស្ងោ រួចដំណាលរឿងយល់សប្ដិ។ គាត់ប្រាប់ថា មានតាចាស់ម្នាក់ប្រាប់ឲ្យមកអុជធូប ដើម្បីសុំសេចក្ដីសុខ ព្រោះនៅទីនោះ មានក្បាលនាគផុសឡើងនៅក្បែរគល់ពោធិ៍។ គាត់បានបន្តថា ពេលមកដល់ គឺឃើញក្បាលនាគ ពិតមែន ក៏មានការជឿជាក់តាមការយល់សប្តិនេះទៅ។ តែពេលនេះទើបតែផុសចេញមួយនៅឡើយទេ ប្រាំថ្ងៃក្រោយទៀត នឹងផុសចេញមួយទៀតហើយ។
ស្ត្រីអ្នកលក់ពោត បានបន្តថា ក្រោយពីស្ដាប់ឮអ្នកប៉ោយប៉ែតមួយគ្រួសារនេះរួចមក គាត់ក៏នាំគ្នាទៅមើលឃើញក្បាលនាគមែន អ្នកស្រុកក៏ផ្អើលមកមើល តៗគ្នា ក្នុងរយៈពេលពីរបីថ្ងៃមកនេះ ហើយក៏មានការផ្សាយតាមវិទ្យុផងដែរ។
លោកតា សន សឿម អាយុ ៧៨ឆ្នាំ ជាគណៈកម្មការ អាចារ្យវត្តបាកាន បានប្រាប់ឲ្យដឹងថា កាលពីដើមឡើយ ពុទ្ធបរិស័ទជិតឆ្ងាយ មានជំនឿយ៉ាងខ្លាំងចំពោះបារមី នៅក្នុងវត្តបាកាន ព្រោះទីនេះ ជាទីសក្ការ:បូជាដ៏ស័ក្ដិសិទ្ធិ ដោយមានកូនប្រាសាទតូចមួយ ដាក់ព្រះសំរិទ្ធមួយព្រះអង្គ ពណ៌ខ្មៅ បែរព្រះភ័ក្ត្រទៅទិសខាងលិច បន់ស្រន់អ្វី គឺបានដូចបំណង។ បន្ទាប់មក ដល់សម័យប៉ុលពត គឺក្រុមអង្គការ បានរំលាយតួប្រាសាទ និងកំទេចជណ្ដើរចោល ព្រមទាំងដឹកព្រះសំរិទ្ធមួយព្រះអង្គនោះ ចេញបាត់ទៅ ដើម្បីកុំឲ្យពុទ្ធបរិស័ទមានជំនឿបន្តទៀត។ លុះក្រោយពីថ្ងៃរំដោះ ៧មករា ១៩៧៩ ផ្នែកសាសនា ក៏បានកើតឡើងវិញ។ វត្តនេះក៏ចាប់ផ្ដើមកសាងជាបណ្ដើរៗ។ ដោយឃើញជណ្ដើរឡើងលើកូនប្រាសាទតូចមួយនេះ ចាស់ទ្រុឌទ្រោម គណៈកម្មការ អាចារ្យវត្ត និងព្រះសង្ឃ ក៏សម្រេចធ្វើការជួសជុលជណ្ដើរផ្នែកខាងលិច នៅក្នុងឆ្នាំ១៩៨៣ ឡើងវិញ។

លោកតា សន សឿម អាយុ ៧៨ឆ្នាំ ជាគណៈកម្មការ អាចារ្យវត្តបាកាន
លោកតា សន សឿម បានបន្តថា ក្នុងការជួសជុលនេះ គឺបានវាយជណ្ដើរចាស់ចោលទាំងស្រុង ដើម្បីជីកដីចាក់គ្រឹះថ្មី ពេលនោះ នាគមួយគូ ដែលនៅតាមបង្កាន់ដៃជណ្ដើរ ក៏ត្រូវវាយចោលដែរ រួចបានយកក្បាលនាគទាំងពីរ ដែលធ្វើអំពីស៊ីម៉ងត៍នោះ ដាក់នៅក្បែរគល់ពោធិ៍ ពីខាងលិចឈាងខាងជើង ដែលមានទីតាំងពីខាងលិចឈាងខាងត្បូងប្រាសាទ។ ចំណែកអាចម៍ដីដែលជីកនោះ ត្រូវបានយកទៅចាក់លប់នៅគល់ពោធិ៍ និងពីលើក្បាលនាគស៊ីម៉ងត៍នោះ។ រយៈពេល ៣០ ឆ្នាំមកនេះ ភ្លៀងធ្លាក់ហូរច្រោះតាមដើមពោធិ៍ និងពីកំពូលប្រាសាទ ធ្វើឲ្យដីនៅទីនោះ បានហូរតាមទឹកដាច់ រួចលេចចេញក្បាលនាគឡើងមក ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
លោកតា សន សឿម បានបន្តទៀតថា ក្បាលនាគដែលគេឃើញផុសឡើង គឺមានក្បាលប្រាំ ទំហំ ៤ តឹក កម្ពស់ ៣ តឹក ធ្វើអំពីស៊ីម៉ងត៍។ វាជាក្បាលនាគតាមបង្កាន់ដៃជណ្ដើរចាស់ ដែលគេបានយកទៅដាក់នៅចន្លោះឫសពោធិ៍ និងឫសស្នាយ ហើយនឹងត្រូវផុសលេចឡើងដោយសារទឹកភ្លៀងហូរច្រោះ។ វាមិនមែនជាវត្ថុខ្លាំងពួកែស័ក្ដិសិទ្ធអីនោះទេ នេះជាជំនឿរបស់អ្នកលេងកន្ទុយលេខ (លេខឆ្នោត) តែប៉ុណ្ណោះ៕

ប្រភព CEN