យុវជន ម្នាក់កាត់កាល ម្តាយខ្លួនឯង ព្រោះតែរឿង គណបក្ស?
កាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមFacebook គេបានឃើញនូវរូបភាពមួយ ដែលត្រូវបានបង្ហោះដោយយុវជនម្នាក់ ក្នុងអត្ថន័យថា រូបគេបានសំរេចផ្តាច់ចំណងគ្រួសាររវាងម្តាយនិងកូន ដោយសារតែរូបគេខឹងនឹងម្តាយដែលបានដេញគេចេញពីផ្ទះ ព្រោះតែការខ្វែងគំនិតគ្នាក្នុងរឿងគាំទ្រគណបក្ស។
ភាពរមិលគុណចំពោះអ្នកមានគុណស្មើប្រឹថពីនេះ ត្រូវបានបង្ហាញដោយយុវជនមានឈ្មោះក្នុងFacebook ថា បូ ម៉ា។ គេបានថតយករូបស្ត្រីចំណាស់ម្នាក់ដែលគេបានបញ្ជាក់ថា ជាម្តាយរបស់ខ្លួននោះ រួចសរសេរពីលើរូបថា «អ្នកមិនមែនជាម៉ែខ្ញុំទៀតទេ! ព្រោះខ្ញុំមិនគាំទ្រ គណបក្សសង្គ្រោះជាតិទេ អ្នកដេញខ្ញុំចេញពីផ្ទះដោយសារតែខ្ញុំស្រលាញ់CPP អញ្ចឹងយើងលែងស្គាល់គ្នាទៀតហើយ!»។ បន្ទាប់មករូបគេក៏បានPost រូបថតនេះ ចូលទៅក្នុងGroup មួយដែលមានឈ្មោះថា «ពត៌មានជាតិដោយសេរី ថ្មីៗនិងប្រតិកម្មរហ័ស»។ បន្ទាប់រូបថតនេះត្រូវបានPost រួចភ្លាម គេសង្កេតឃើញមានការShare តៗគ្នា និងមានអ្នកComment ពោរពេញដោយភាពងឿងឆ្ងល់ចំពោះអំពើដ៏ឆ្កួតលីលានេះ ហើយមានអ្នកខ្លះឈានដល់ជេរប្រទេចផ្តាសា ប្រមាថ ចំពោះកូនអកតញ្ញូរូបនេះយ៉ាងខ្លាំងថែមទៀតផង។
ប៉ុន្តែនៅតែមិនទាន់មានការបញ្ជាក់និងអះអាងយ៉ាងណានោះទេ ជុំវិញរឿងរ៉ាវមិនគួរឲ្យនឹកស្មានបែបនេះ ថាតើវាជារឿងពិតឬជាការបោកបញ្ឆោតក្នុងគោលបំណងអ្វីមួយ? ប៉ុន្តែប្រសិនបើនេះជារឿងពិតមែននោះ យុវជនម្នាក់នេះពិតជាបានធ្វើខុសយ៉ាងធ្ងន់ធ្ងរចំពោះអ្នកមានគុណរបស់ខ្លួនដោយមិនគិតពីបាប បុណ្យ ផលកុសលអ្វីបន្តិចសោះឡើយ។
Resource : Happycambodia

