ស្វែងយល់ពី វិធីជ្រើសរើស ខោទ្រនាប់
ខោទ្រនាប់ជាតម្រូវការចាំបាច់ សម្រាប់លោកអ្នកគ្រប់រូប មិនអាចខ្វះបានឡើយ។ ប៉ុន្ដែដោយសារការវិវឌ្ឍលើការផលិត ក៏ដូចជាទេពកោសល្យ នៃការកែច្នៃម៉ូតនាពេលសព្វថ្ងៃនេះ ខោទ្រនាប់មានម៉ូតច្រើនសម្រាប់ធ្វើការ ជ្រើសរើសជាពិសេសចំពោះនារី។ នេះជាបញ្ហាមួយរបស់នារី តើត្រូវជ្រើសរើសខោទ្រនាប់ បែបណាដើម្បីឱ្យសក្ដិសម និងជួយបង្កើនសម្រស់របស់ខ្លួន។
គេហទំព័រសុខភាពកម្ពុជា បានជួបសម្ភាសន៍ជាមួយអ្នកនាង ប៉ែន សារ៉ា អ្នកគ្រប់គ្រងផ្នែកលក់ នៅហាងញូវខូលិកសិន មក បកស្រាយពីវិធីជ្រើសរើស ខោទ្រនាប់ជូនមិត្ដអ្នកអានបានជ្រាប។
អ្វីជាខោទ្រនាប់?
ខោទ្រនាប់ជាសម្ភារៈ សម្រាប់ទ្ររក្សាគូទមិនឱ្យធ្លាក់យារ ឬរយាក ដោយស្ថានភាពនៅពេល ឈរនិងធ្វើដំណើរជាដើម។ ខោទ្រនាប់អាចធ្វើឱ្យ មានត្រគាកមូលក្លុំ ស្អាតនៅពេលស្លៀក សម្លៀកបំពាក់។ មានពេលខ្លះខោទ្រនាប់ ក៏ជួយលើកសម្រស់បានមួយ ចំណែក។ ម្យ៉ាងទៀតខោទ្រនាប់អាចបង្ក ផលប៉ះពាល់ដល់ស្បែក ប្រសិនបើលោកអ្នកមិនជ្រើសរើស ឱ្យបានត្រឹមត្រូវ។
របៀបជ្រើសរើសខោទ្រនាប់
ខោទ្រនាប់ស្លៀកខាងក្នុងគ្មាន អ្នកណាមើលឃើញក៏ពិតមែន តែលោកអ្នកនៅតែត្រូវការ ជ្រើសរើសម៉ូតខោដដែល។ អ្នកខ្លះ ពេលត្រូវការទិញខោទ្រនាប់ គឺមានការយកចិត្ដទុកដាក់ បំផុតចំពោះម៉ូតក៏ដូចជាសាច់ខោ។ ចំណែកឯខ្លះទៀតចូលចិត្ដតាមរបៀប សាមញ្ញធម្មតា ដោយមិនចាំបាច់ជ្រើសរើសម៉ូតអ្វីច្រើនឡើយ។ សំខាន់ឱ្យតែសាច់ទន់ និងស្លៀកស្រួលជាការស្រេច។ តែដើម្បីចៀស វាងនូវការសោកស្ដាយ លោកស្រីអ្នកនាងកញ្ញាគួរផ្ដោត លើគុណភាពព្រោះគុណភាពល្អ ប្រើបានរយៈពេលយូរ គ្រាន់តែតម្លៃថ្លៃ។ ទន្ទឹមនឹងនោះ គួរយល់អំពីសាច់របស់អ្នកស្លៀកពាក់ត្រូវ ជាមួយសាច់ក្រណាត់បែបណា ដើម្បីពាក់ទៅចៀសវាងមិនឱ្យមានផល ប៉ះពាល់ជាមួយស្បែក។ ប្រសិនបើលោកស្រីអ្នកនាងកញ្ញា មិនមានការជ្រើសរើសបាន ល្អសាច់ខោទ្រនាប់អាចធ្វើឱ្យ មានផលវិបាក ជាមួយស្បែក គូទទៅជាខ្មៅជាំ កន្ទួលរមាស់ជាដើម។
ប្រភេទខោទ្រនាប់
ខោទ្រនាប់សម្រាប់បុរស និងនារីមានលក្ខណៈខុសគ្នា តែម៉ូតខោទ្រនាប់របស់បុរសមិនសូវសម្បូរទេ។ ខោទ្រនាប់នារី មានសណ្ឋាន និងម៉ូតច្រើន។ ខោទ្រនាប់ក្នុងស្ដ្រីមានច្រើនប្រភេទ មិនអាចរៀបរាប់ក្បោះក្បាយបានឡើយ។ ហេតុដូចនេះហើយសូម លើកយកម៉ូតខោមួយចំនួន ដែលមានការពេញនិយម សម្រាប់មិត្ដនារីមកបង្ហាញ ដូចជាខោទ្រនាប់វាលខោទ្រនាប់គូតុង ខោទ្រនាប់ សឺមី ខោទ្រនាប់សាច់ប៉ាក់ជាដើម។
ដំបូន្មានអ្នកប្រឹក្សា
ខោទ្រនាប់មិនត្រឹមតែអាច ជួយរក្សាគូទទាំងគូ និងទ្រមិនឱ្យយារប៉ុណ្ណោះទេតែក៏អាច បញ្ចេញភាពស្រស់ស្អាតពេលធ្វើ ដំណើរផងដែរ។ ហេតុដូចនេះហើយនៅពេលជ្រើសរើស ទិញខោទ្រនាប់គប្បីផ្ដោត ជាសំខាន់ទៅលើគុណភាព ដែលមានដូចជាប្រភេទ សាច់ខោទ្រនាប់ និងទំហំខោទ្រនាប់។
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com