គូស្នេហ៍ ក្រេបច័ន្ទទឹកឃ្មុំ មួយគូត្រូវ រន្ទះបាញ់ស្លាប់
បើតាមគេហទំព័របានរាយការណ៍មកថា សោកនាដកម្មមិនគួរឲ្យជឿនេះ បានកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះ នៅឯឧទ្យានជាតិGrand Canyon ដែលជាទីកន្លែងពេញនិយមបំផុតសម្រាប់គូស្វាមីភរិយាក្រេបច័ន្ទទឹកឃ្មុំនៅសហរដ្ធអាមេរិក។ជនរងគ្រោះទាំងពីត្រូវបាននារីម្នាក់ដែលគេជឿថា ជាបងប្អូនជីដូនមួយរបស់គេបាននិយាយប្រាប់ប៉ូលីសថា «កូនកម្លោះឈ្មោះ Kawewong និងកូនក្រមុំឈ្មោះRatchaya Tantranon មានអាយុ២០ឆ្នាំដូចគ្នាទើបតែរៀបការទៅតាមគន្លងប្រពៃណីរបស់ប្រទេសថៃ ហើយពួកគេទាំងពីរក៏សំរេចជិះយន្តហោះដើម្បីមកក្រេបច័ន្ទទឹកឃ្មុំនៅឯសួនឧទ្យានជាតិGrand Canyon ទឹកដីអាមេរិកតែម្តង»។ នាងបន្តទៀតថា «ខ្ញុំមិនបានដឹងថា នៅថ្ងៃកើតហេតុនោះមានរឿងហេតុអ្វីពិតប្រាកដនិងអាកាសធាតុមានលក្ខណះបែបណានោះទេ ប៉ុន្តែខ្ញុំគ្រាន់តែទទួលបានដំណឹងពីប៉ូលីសមកថា ពួកគេត្រូវបានរន្ទះកំណាចឆក់យកជីវិតប្តីប្រពន្ធគេទាំងពីរនាក់តែម្តង»។
បច្ចុប្បន្នសាកសពរបស់គូស្វាមីភរិយាដ៏កម្សត់នេះ ត្រូវបានស្ថានទូតថៃនៅអាមេរិករៀបចំជើងយន្តហោះដឹកមកកាន់ស្រុកកំណើតវិញ ដើម្បីប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី។
ប្រភព : happycambodia

