បុរស ស្រវឹងម្នាក់ ស្រាតខោ និងស្រែកថា របស់ខ្ញុំធំ ជាងបង្កងនេះ!
កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៣មុននេះ បុរសសៀងហៃម្នាក់ បានស្រវឹងយ៉ាងជោគជាំ និងស្រាតខោអាវ ដែលបានបង្កឲ្យសាធារណៈជន នាំគ្នាភ្ញាក់ផ្អើលជាខ្លាំង។
បុរសនេះត្រូវបានគេស្គាល់ឈ្មោះថា Shouning Lu ដែលបុរសនេះសុខៗ ស្រាប់តែដោះអាវ និង ស្រាតខោចុះក្រោម ថែមទាំងនិយាយថា ប្រដាប់ភេទរបស់ខ្ញុំធំជាង បង្កងនេះ។ ជាមួយនឹងសកម្មភាពដ៏ប្លែកបែបនេះ ត្រូវបានគេប្រទះឃើញ នៅហាងលក់បង្កងមួយកន្លែង នៅក្នុងសៀងហៃ ដែលបុរសនេះ បានធ្វើឲ្យអ្នកដំណើរជាច្រើន ស្រឡាំងកាំង ជាមួយនឹងសម្លេងសម្រែករបស់បុរសនេះ។ តែភ្លាមៗនោះ បុរសនេះត្រូវបានប៉ូលីសឃាត់ខ្លួន ចាប់យកទៅអប់រំ និងឲ្យស្លៀកសំលៀកឡើងវិញ។
តើប្រិយមិត្ដយល់យ៉ាងណា ដែលបុរសនេះបែរជាប្រៀបធៀបបែបនេះទៅវិញ?
ប្រភព : ខ្មែរឡូត