កូនក្រមុំ កំលោះ មួយគូ រួមភេទ នៅក្រោមដើម ស្រល់ ក្នុងថ្ងៃរៀបការ ត្រូវប៉ូលីសចាប់ខ្លួន

7/22/2013 0 Comments A+ a-

កូនក្រមុំ និងកំលោះមួយគូ ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពិធីរៀបការរបស់ខ្លួន ដែលធ្វើឡើងនៅលើសួនច្បារសាធារណៈមួយកន្លែង។
ហេតុការណ៍ទាំងនេះកើតឡើងនៅសួនលេងកំសាន្ដ Oregon Trail ក្នុង Gering នៃរដ្ឋ Nebraska សហរដ្ឋអាមេរិក។ អ្នកទាំងពីរ ត្រូវបានប៉ូលីសប្រទះឃើញ ធ្វើសកម្មភាពរួមភេទនៅក្រោមដើមស្រល់ ដែលនៅមិនឆ្ងាយប៉ុន្មានពី កន្លែងប្រារព្ធពិធីនោះ។ នៅក្នុងនោះ បានឲ្យដឹងថា កូនកំលោះមានឈ្មោះ Saint Ramirez អាយុ ២៣ឆ្នាំ និងកូនក្រមុំ Miaya Smith អាយុ ៣១ឆ្នាំ ដែលជាស្ដ្រីមេម៉ាយកូនមួយ។ តាមសម្ដីរបស់ប៉ូលីសបានឲ្យដឹងថា ពួកគេបានទទួលបណ្ដឹងពី ក្មេងៗជំទង់ដែលបានឃើញហេតុការណ៍នេះ និងទូរស័ព្ទប្ដឹងប៉ូលីសតែម្ដង។ ប៉ូលីសបានបន្ថែមទៀតថា អ្នកទាំងពីរធ្វើរឿងបែបនេះ ខណៈពេលដែលមេឃមិនទាន់យប់ ដែលជាពេលមានក្មេងៗជាច្រើនៗកំពុងតែរត់លេងនោះ។ អ្វីដែលមិគួរឲ្យជឿនោះ នៅពេលដែលប៉ូលីសទៅដល់កន្លែងដើមស្រល់នោះ អ្នកទាំងពីរនៅតែបន្ដធ្វើសកម្មភាព ដែលត្រូវបានប៉ូលីសគំរាម២ដង ទើបអ្នកទាំងពីរបញ្ឈប់ ថែមទាំងសើច រួចនិិយាយថា មូលហេតុដែលពួកគេធ្វើបែបនេះ ដោយសារតែពួកគេទើបតែក្លាយជា ប្ដីប្រពន្ធនឹងគ្នា។
យ៉ាងណាមិញ អ្នកទាំងពីរនឹងជាប់ទោសពីបទធ្វើសកម្មភាព មិនសមរម្យនៅតាមសាធារណៈ ដែលអ្នកទាំងពីរ នឹងត្រូវចំណាយពេល ៣០ថ្ងៃ ក្រោយពីថ្ងៃរៀបការ នៅគុកនោះ និងកូនស្រីរបស់កូនក្រមុំត្រូវ ឲ្យមិត្ដភិក្ដ ឬក្រុមគ្រួសាររបស់នាងជាអ្នកមើលថែ។
វាពិតជារឿងដែលគួរឲ្យហួសចិត្ដដែរ ឬទេ? ដែលនៅក្នុងថ្ងៃរៀបការបែរជាមានគំនិតបែបនេះទៅវិញ? 

ប្រភព : ខ្មែរឡូត