ក្មេងទំនើង២ក្រុម វាយគ្នាផ្អើលពេញផ្លូវ នគរបាលប៉ុស្តិ៍ បឹងកេងកងទី៣ ក្របួចបាន៥នាក់
ភ្នំពេញ ៖ មានភាពចលាចលមួយបានកើតឡើងដោយក្រុមក្មេងទំនើង២ក្រុមបានវាយប្រយុទ្ធគ្នាយ៉ាងសាហាវនៅលើដងផ្លូវលេខ១៤៣ កែងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកេងកង៣បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមក្មេងទាំង២ក្រុមនេះ នគរបាលប៉ុស្តិ៍កំពុងល្បាតនៅក្នុងយុទ្ធនាការការពារគ្រប់គ្រប់គណបក្សដែលហែក្បួនឃោសនាបោះឆ្នោត ។
សមត្ថកិច្ចបានឲ្យដឹងទៀថា ក្រុមក្មេងទាំង២ក្រុមនេះទី១ ជាក្រុមដៃដល់មានគ្នា៣នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-3044 ក្រុមទី២មានគ្នា២នាក់ជិះម៉ូតូម៉ាកស្ពូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BK-3495 បានដេកវាយប្រយុទ្ធគ្នាកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថៃ្ងទី២៣ខែកក្កដា ឆ្នាំ២០១៣ ពេលវាយប្រយុទ្ធគ្នានោះសមត្ថកិច្ចបានទៅដល់និងចាប់បានក្មេងស្ទាវ៥នាក់ផងែដរ ។ប្រភព cambodiapage