បាត់ម៉ូតូជាង១០ម៉ោង ម្ចាស់រកឃើញវិញ ចាប់ទាំងមនុស្សនិងម៉ូតូ
ចោរស្រីខាងលើនេះឈ្មោះមាស ចន្នី អាយុ១៩ឆ្នាំ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកឯម្ចាស់ម៉ូតូឈ្មោះសៀន វុទ្ធី អាយុ២០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្ទឹងមានជ័យដូចគ្នា ។
គួរបញ្ជាក់ថា កាលពីវេលាទៀបភ្លឺថ្ងៃទី២៥ កក្កដា កន្លងមក នៅក្បែរស្តាម៉ាកតេលា ស្ថិតនៅតាមបណ្តោយផ្លូវមុន្នីរ៉េតក្នុងសង្កាត់ស្ទឹងមានជ័យ ម្ចាស់ម៉ូតូបានដេកលក់នៅទីនោះមួយភាំង ភ្ញាក់ឡើងក៏បាត់ម៉ូតូនោះតែម្តង ៕
