នារីម្នាក់ ចំណាយ ប្រាក់ ២ម៉ឺនដុល្លារ ដើម្បីទទួល បានស្នាមញ ញឹមស្រស់ ស្អាត ក្នុង ថ្ងៃពិសេស

7/24/2013 0 Comments A+ a-

យោងតាមប្រភពព័ត៌មាន សឹង្ហបុរី បានឲ្យដឹងថា នារីសឹង្ហបុរីម្នាក់ បានចំណាយប្រាក់ អស់ដល់ទៅ ប្រមាណជា ១៥,០០០ ដុល្លារ ទៅ ២០,០០០ ដុល្លារ ដើម្បីទទួល បានស្នាមញញឹមស្រស់ស្អាត សំរាប់ថ្ងៃពិសេស របស់ខ្លួន។
នាង Simbian Chua មានការងារ ជាអ្នកគ្រប់គ្រងក្នុងភោជនីយដ្ឋានម្នាក់ ហើយដោយចង់បាននូវស្នាមញញឹម ដ៏ស្រស់ស្អាត ក្នុងពិធីខួបកំណើត គំរប់ អាយុ ២១ឆ្នាំ របស់ខ្លួននោះ នាងបានចំណាយប្រាក់ លើវិធីសាស្រ្តជាច្រើន ដោយក្នុងនោះ មានដូចជា ពាក់ដែកពត់ធ្មេញ កែទម្រង់អញ្ជាញ បិទស្រទាប់ធ្មេញ និង ខាំពុម្ពធ្មេញអោយស។ នាងបានប្រាប់ឲ្យដឹងថា នាងមានបបូរមាត់ខាងលើ បែកចេញពីគ្នា តាំងពីកំណើត ដោយមើលទៅ មិនស្អាតនោះទេ សូម្បីតែពេលដែលនាងញញឹម។ លើសពីនេះ អញ្ជាញរបស់នាង មិនស្មើគ្នានោះទេ ហើយថែមទាំងមានធ្មេញឡើងក្រម៉ៅ មកពី ញៀននឹងការទទួលទានភេជ្ជៈ កូកា ថែមទៀតផង។ ហេតុនេះហើយ សំរាប់ថ្ងៃខួបកំណើត គំរប់អាយុ ២១ឆ្នាំ របស់ខ្លួន នាងបានសំរេចចិត្ត ចំណាយប្រាក់យ៉ាងច្រើន ដើម្បីទទួលបាន ស្នាមញញឹមស្រស់ស្អាត។
តើប្រិយមិត្តយល់យ៉ាងណាដែរ?




ប្រភព : ខ្មែរឡូត