សត្វអណ្តើក មួយក្បាល ញៀនបារី ជក់អស់ ១០ដើម ក្នុងមួយថ្ងៃ (មានវីឌីអូ)
នៅក្នុងភូមិមួយ ជាប់នឹងរាជធានី Changchun នៃខេត្ត ជីលីន ប្រទេសចិន មានសត្វអណ្តើក មួយក្បាល បានញៀននឹងការជក់បារី ដោយវាតែងតែជក់អស់ ប្រមាណជា ១០ដើម ក្នុងមួយថ្ងៃ ឯណោះ។
លោក Tang ជាចុងភៅម្នាក់ ដែលជួយមើលថែ ដល់សត្វអណ្តើក មួយក្បាលនេះ ជំនួសថៅកែ របស់ខ្លួន ហើយវាបានញៀននឹងបារី អស់រយៈពេល ២ខែមកហើយ។ យ៉ាងណាមិញ គាត់បានប្រាប់ឲ្យដឹងថា នៅពេលដំបូង គាត់បានកត់សម្គាល់ឃើញថា សត្វអណ្តើកនេះ វាចាប់ផ្តើមមានអាការៈចម្លែក និងលែងចង់ស៊ីត្រី ដែលជាចំណីប្រចាំថ្ងៃរបស់វា ទៀតផង។ ក្រោយពីពិនិត្យមើលសភាពរបស់វា រួចមក ទើបគាត់ដឹងថា វាមានរបួស ដោយសារតែឆ្អឹងមាន់ បានដោតជាប់នឹងពោះ របស់វា ដែលជាហេតុធ្វើអោយវា មានការឈឺចាប់។ ទោះជាយ៉ាងណា នៅពេល ដែលគាត់ព្យាយាមដកចេញ វាបានត្របាក់ ចង់ខាំដៃ របស់គាត់ ព្រោះតែវាមិនអាចទ្រាំនឹងការឈឺចាប់ នៃការដកឆ្អឹងមាន់ចេញបាន។ ហេតុនេះហើយ ទើបគាត់យកបារីអោយវាជក់ ធ្វើយ៉ាងណាបន្លំវា កុំអោយចាប់អារម្មណ៍ ដើម្បីដកយកឆ្អឹងដ៏មុតស្រួចនោះចេញ ពីពោះរបស់វា។ យ៉ាងណាមិញ នៅពេលមួយ គាត់បានអង្គុយជក់បារីនៅជិត អណ្តើកនោះ ហើយនៅពេលវាឃើញផ្សែងបារី វាក៏បានធ្វើការសំដៅ មករក លោក Tang តែម្តង ហេតុនេះហើយ ទើបគាត់ចេះតែ អាណិតវា ក៏អោយវាជក់ រហូតទាល់តែ ញៀនមកទល់ពេលនេះ។
តើប្រិយមិត្តយល់យ៉ាងណា?
ប្រភព : ខ្មែរឡូត

