ស្រលាញ់​ ងប់ងុល​ឪ​ពុក​ ម្តាយ​បំបែក ចង ក​សម្លាប់​ខ្លួន​

7/25/2013 0 Comments A+ a-

ភ្នំពេញ​ ៖ យុវជន​ម្នា​ក់​បាន​ចង ក​នឹង​ខ្សែ​អង្រឹង​ជាប់​ទៅ​នឹង​មេដំបូល​ផ្ទះ​ស្លាប់​ដោយសារ​តែ​មាន​វិបត្តិ​ស្នេហ៍​ធ្ងន់ធ្ងរ​ព្រោះ​នារី​ដែល​ខ្លួន​ស្រលាញ់​ពេញ​បេះដូង​ត្រូវ​ឳ​ពុក​ម្តាយ​ខាង​ស្រី​បំបែក​ចេញពី​ខ្លួន​។​ ហេតុការណ៍នេះមានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង១៦ និង ៣០នាទី​ល្ងាច ថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ ២០១៣ នៅផ្ទះ​របស់​ជនរងគ្រោះ​ម្តុំ​ផ្លូវ​រទេះ​ភ្លើង​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ​ក្រុម​គ្រួសារ​ជន រងគ្រោះ​បានឱ្យ​ដឹ​ង​ថា ​ជនរងគ្រោះ​ឈ្មោះ មឿ​ន រិទ្ធី អាយុ២៣ឆ្នាំ មាន​លំនៅ​ផ្ទះ​កើត​ហេតុ​ខាងលើ ​មុន​ពេល​កើតហេតុ​ពុំ​មាន​អ្នក​ណា​នៅផ្ទះ​ទេ​ មានតែ​ជនរងគ្រោះ​ម្នាក់ឯង ស្រាប់តែ ពេល​គាត់​មកដល់​ផ្ទះ​បើក ទ្វារ​ស្រាប់តែ​ឃើញ​កូន​របស់​គាត់​ចង ក​ស្លាប់​តែម្តង ហើយ​គាត់​បាន​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ពិនិត្យ​។
ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ​កូនប្រុស​របស់​គាត់​បា​ន​ស្រលាញ់​នារី​ម្នាក់ ឈ្មោះ ក្ឌូ​ក ដែល​មាន​លំនៅដ្ឋាន​ជិត​គ្នា​ជា​យូរ​មក​ហើយ​គឺ​ស្រលាញ់​ខ្លាំង​ទៀត​ផង ប៉ុន្តែ​ត្រូវ​ឳ​ពុក​ម្តាយ​ខាង​ស្រី​គេ​មិន​ពេញចិត្ត​កូន​របស់​គាត់​ដោយសារតែ​គ្រួសារ​គាត់​ក្រក្រី​ពេក ហើយក៏​បាន​បំបែក​នាង ក្ឌូ​ក​ទៅណា​បាត់​រហូត ។​ ក្រោយ​ពេល​ដែល​នាង​ក្ឌូ​ក​ចែ​ញ​បាត់ កូនប្រុស​គាត់​បាន​ពិបាកចិត្ត​យ៉ា​ង​ខ្លាំង បាយ​មិន​នឹក​ទឹក​ក៏​ស្រេក ​គិតតែ​សញ្ជប់សញ្ជឹង ​មិន​រវល់​ធ្វើ​អ្វី​ឡើយ​គឺ​ស្រលាញ់​ងប់ងុល​តែ​ម្តង​។​ ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា គាត់​មិន​នឹក​ស្មាន​ថា​ការពិបាក​ចិត្ត​របស់​កូនប្រុស​គាត់​រហូតដល់​ថ្នាក់​ចង ក​សម្លាប់​ខ្លួន​បែប​នោះ​ទេ។​
ក្រោយពី​ប៉ូលិ​ស​ពិនិត្យ​រួចរាល់​បា​ប្រគល់​សព​ឱ្យទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕


ប្រភព កម្ពុជាថ្មី