វីដេអូ៖ ក្មេងស្រីជំទង់ម្នាក់ លេងសើចជ្រុលពេក វិះឆេះ កន្លែងសំខាន់

7/11/2013 0 Comments A+ a-

វីដេអូឃ្លីបខ្លីមួយ ត្រូវបានបង្ហោះចូល ក្នុងអ៊ីនធើណេត ហើយទទួលបាន ការចាប់អារម្មណ៍ រួមជាមួយ និង ការសើចចំអក ដល់ទង្វើរបស់ ក្មេងៗ ដែលពួកគេលេង សើចជ្រុលពេក។
វីដេអូនេះ បានបង្ហាញពី សកម្មភាព ក្មេងជំទង់ប្រុសស្រី ៣នាក់ ដែលពួកគេ បានលេងសើច ជាមួយភ្លើង ហើយវិះតែ នឹងឆេះ កន្លែងសំខាន់ទៀតផង។
ក្មេងប្រុសជំទង់ម្នាក់ ក្នុងវីដេអូនេះ បានយក ប្រេងសាំង ឬ ក៏ប្រហែលជា ប្រេងកាត មកចាក់លើ ខោខ្លី ក្មេងស្រីដែលកំពុងអង្គុយលើឡាន។ បន្ទាប់មក ក្មេងស្រីនោះ ក៏បាន យក ដែកកេះ មកកេះ ជិតខោនាង ហើយរំពេចនោះ ភ្លើងក៏បានឆាបឆេះ ដែលធ្វើអោយ រូបនាង ស្រាតខោក្រៅនោះចេញ យ៉ាងប្រញ៉ាប់ប្រញ៉ាល់ នៅសល់តែខោក្នុងខ្លីកំប៉ិត តែប៉ុណ្ណោះ។
នេះគឺជាមេរៀន កុំអោយលេងសើចជ្រុលពេក ប្រយ័ត្នខានប្រើ!
ប្រិយមិត្តអាចទស្សនាវីដេអូខាងក្រោម៖
ប្រភព : ខ្មែរឡូត