ឈ្លោះ​​គ្នា​រឿង​​​​ ដណ្តើម​​​ម៉ូយ​ ដេញ​​​កាប់​​ផ្អើល​​ ពេញ​​ផ្សារ​​នាគមាស​

7/10/2013 0 Comments A+ a-

រាជធានីភ្នំពេញ ៖ កម្មករផ្សារនាគមាស ២នាក់ ត្រូវបានសន្តិសុខ និងសមត្ថកិច្ច ប៉ុស្តិ៍ផ្សារដើមគ ឃាត់ខ្លួន ខណៈពួកគេ ធ្វើសកម្មភាព ដេញកាប់គ្នា ផ្អើលពេញផ្សារ បន្ទាប់ពីឈ្លោះ ដណ្តើមម៉ូយគ្នា កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី១០ កក្កដា ២០១៣ នៅក្នុង ផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
កម្មករដេញកាប់គ្នា ដែលសមត្ថកិច្ច ឃាត់ខ្លួនម្នាក់ ឈ្មោះម៉ៅ ចំរើន ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះទឹម ជីវ័ន្ត ភេទប្រុស អាយុ១៨ ទាំង២នាក់ ស្នាក់នៅ តាមសំយាបផ្សារ ។
សាក្សីឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភាគីទាំងពីរ បានឈ្លោះគ្នា រឿងដណ្តើមម៉ូយ ភ្លាមនោះឈ្មោះម៉ៅ ចំរើន បានវាយទឹម ជីវ័ន្ត មួយដៃ ធ្វើឱ្យជីវ័ន្ត ខឹងក៏ហៅបក្សពួក ប្រដាប់ដោយដំបង និងពូថៅដេញកាប់ផ្អើលពេញផ្សារតែម្តង៕
ប្រភព : កោះសន្តិភាព