ក្មេងស្រី២ នាក់លង់ទឹកស្រះស្លាប់ ខណៈទៅឃ្វាល ពពែក្រោយភូមិ
ខេត្តព្រៃវែង ៖ ក្មេងស្រី២នាក់បានលង់ទឹកស្រះស្លាប់ ខណៈពេលទៅឃ្វាលពពែក្នុងព្រៃខាងក្រោយភូមិ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី២១ កក្កដា ២០១៣ នៅភូមិព្រែកខ្សាយ«ក» ស្រុកពាមរក៍ ។
ក្មេងស្រីរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះខន សោភា អាយុ១១ឆ្នាំ និងម្នាក់ទៀតឈ្មោះចិត្ត ម៉ី អាយុ៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុដូចគ្នា។ បច្ចុប្បន្នសពក្មេងស្រីទាំង២នាក់ត្រូវបានអ្នក ស្រុកជួយស្រង់ពីស្រះទឹកមក ប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ប្រភព : កោះសន្តិភាព