វីដេអូ៖ ក្មេងស្រីបរទេស អាចច្រៀងបទចំរៀងខ្មែរ បានយ៉ាងពិរោះ
Autumn Allen គឺជាឈ្មោះ របស់កុមារី បរទេសម្នាក់ ដែលនាង បានច្រៀង បទចំរៀង ខ្មែរ បានយ៉ាងស្ទាត់ ជំនាញ និងពិរោះ រណ្ដំចិត្ត។
នេះមិនមែនជា លើកទី១ឡើយ ដែលកុមារី Autumn Allen ច្រៀងបទចំរៀងខ្មែរយើង ហើយនេះ គឺដោយសារតែ នាងស្រលាញ់ និងចូលចិត្ត បទចំរៀងខ្មែរ តួយ៉ាងដូចជា នៅក្នុងវីដេអូ ឃ្លីបនេះ Autumn Allen បានច្រៀង បទ យុត្តិធម៌គ្មានទេសំរាប់អ្នកស្មោះ ដែលជាសំនៀងដើម របស់ តារាល្បីឈ្មោះ គឺ កញ្ញា ឳក សុគន្ធកញ្ញា។
ពិតជាគួរអោយ កោតសរសើរ ដល់ កុមារី Autumn Allen ព្រោះថា នាងអាចច្រៀង បានយ៉ាងពិរោះ និងច្បាស់ល្អ មិនចាញ់ ម្ចាស់សំនៀងដើមឡើយ។
ប្រិយមិត្តទៅស្ដាប់ សំនៀងរបស់ប្អូនស្រីទាំងអស់គ្នា៖