ក្រុម​ចោរ​ប្លន់​ ប្រដាប់​អាវុធ​បាញ់​ ១គ្រាប់​ ប្លន់​យក​ម៉ូតូ​និច​ ១គ្រឿង​ បា​នសម្រេច​

7/18/2013 0 Comments A+ a-

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវ​ជន​ម្នាក់​បាន​រង​របួស​បែក​ក្បាល​ដោយ​សារ​ក្រុមចោរ​ប្លន់​ប្រដាប់​អាវុធ​មាន​គ្នា​ ២នាក់​ ជិះ​ម៉ូតូ​ស្តុប​ពី​ ពណ៌​ផ្កា​ឈូក​ ១គ្រឿង​ ធ្វើ​សកម្ម​ភាព​វាយ​ជន​រង​គ្រោះ​នឹង​ស្នាប់​កាំ​ភ្លើង​​ប្លន់​យក​ម៉ូតូ​និច​ ១គ្រឿង​ ពណ៌ស​ ពាក់​ស្លា​កលេខ​ ភ្នំ​ពេញ​ 1BQ-6093 បាន​សម្រេច​​ និង​​បាញ់​គំរាម​ ១គ្រាប់​ រួច​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១០​ និង​ ២០​នាទី យប់​ថ្ងៃទី​១៨ កក្កដា​​២០១៣​ នៅ​ចំណុច​មុខ​រដ្ឋ​សភា ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បា​សាក់​ ខណ្ឌ​ចំការ​មន​ ។
យុវ​ជន​រង​គ្រោះ​ឈ្មោះ​ ព្រាប​ បញ្ញា​ អាយុ​ ២២ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​លេខ​១៩៥​ ផ្លូវ​១១៣​ សង្កាត់​មិត្ត​ភាព​ ខណ្ឌ​៧មករា​ ៕