រកឃើញ ទូកលិច តែរកសាក សពប្តីមិន ទាន់ឃើញ
ប្រភព CEN
ព្រះសីហនុ: សាកសពសរុបចំនួន ៦ នាក់ហើយ ត្រូវបានគេប្រទះឃើញរសាត់អណ្តែតមកទើលើដែនគោក និងដែនកោះ ក្នុងទឹកដីខេត្តព្រះសីហនុកន្លងមក។
ជនរងគ្រោះទាំងនោះសុទ្ធតែបានស្លាប់ ដោយគ្រោះធម្មជាតិខ្យល់ព្យុះធ្វើឲ្យទូកនេសាទលិចស្លាប់មនុស្ស នៅលំហសមុទ្រខេត្តព្រះសីហនុ តាំងពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ កន្លងមករហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣នេះ ប្រជានេសាទសមុទ្រប្រភេទមងអូសបង្គា បានអូសជាប់ទូកនេសាទរបស់ពួកគេមួយគ្រឿង នៅក្នុងសមុទ្រហើយបាននាំគ្នីគ្នាអូសយកទូកនេសាទដែលប្រទះឃើញនោះ ចូលមកតំបន់ទំនប់រលកចាស់ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។
ស្ត្រីឈ្មោះកែន សារឿន អាយុ៤១ឆ្នាំ មានទីលំនៅក្នុងក្រុម២ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ដែលអះអាងប្រាប់សមត្ថកិច្ចថា អ្នកស្រីបានបាត់ប្តីម្នាក់ និងកូនដៃម្នាក់ ដោយសារខ្យល់ព្យុះលិចទូកនៅសមុទ្រ កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅនោះ បានចេញមុខមកអះអាងម្តងទៀតថា ទូកដែលប្រជានេសាទប្រទះឃើញដោយឧបករណ៍មងអូស ជាប់ឡើងនេះជាទូកនេសាទរបស់គាត់ មានម៉ាស៊ីន ម៉ាក គោយន្ត កំលាំងប្រមាណជិត ៣០ សេស ដែលលិចកាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ កន្លងមកយ៉ាងប្រាកដ ប៉ុន្តែអ្វីដែលគួរឲ្យសោកសង្រេងនោះ អ្នកស្រីនៅមិនទាន់រកសាកសពប្តីរបស់គាត់ឃើញនៅឡើយ៕