រវាង Nokia N95 និង Lexus RX 330
លើគេហទំព័រអន្តរជាតិ jitu-rabin គេបានឃើញទូរសព្ទរបស់ Nokia ម៉ូដែល N95 មានតម្លៃលើសរថយន្តស៊េរីទំនើបមួយគ្រឿង។ ជាមួយនឹងតម្លៃហួសមាឌនេះ មានសំណួរមួយបានចោទសូរថា រវាង Nokia N95 និងរថយន្ត តើអ្នកយកមួយណា?
ទូរសព្ទកំពូលល្បីអំឡុងឆ្នាំ២០០៧ និង ២០០៨ ម៉ាក Nokia N95 ដែលកំពុងតែសម្ញែងរូបឆោមយ៉ាងស្រស់ស្អាតនេះ មានលម្អដោយមាសស ១៨ ការ៉ាត់ និង ត្បូងពេជ្រចំនួន ៦៥៨គ្រាប់បញ្ចេញពន្លឺព្រិចៗពោរពេញដោយភាពទាក់ទាញ។ ប្រភពបានឱ្យដឹងថា វាមានតម្លៃរហូតដល់ទៅ ៤២ ៩១៨ ដុល្លារអាមេរិក។ ព័ត៌មានលំអិតពី N95
បើធៀបនឹងរថយន្តវិញទូរសព្ទ N95 មានតម្លៃលើសដល់ទៅពីរបីពាន់ឯណោះ។ យ៉ាងណាមិញ រថយន្តម៉ាក Lexus RX 330 ឆ្នាំ ២០០២ ដែលចាត់ទុកបានថា កំពុងតែមានប្រជាប្រិយភាពលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្នគឺតម្លៃប្រហែល ៤០ ០០០ដុល្លារអាមេរិកក្នុងមួយគ្រឿង។
គេជឿជាក់ថា រវាងទូរសព្ទមាសដាំពេជ្រ និងរថយន្តស៊េរីទំនើបទាំងពីរខាងលើ លោកអ្នកពិតជាពិបាកក្នុងការជ្រើសរើស ព្រោះផលិតផលទាំងនេះមានលក្ខណៈសម្បត្តិផ្សេងៗគ្នា។ ដូច្នេះដើម្បីបញ្ជាក់ពីអារម្មណ៍ពិតថាចង់បានមួយណា សូមប្រិយមិត្តជួយបញ្ចេញមតិក្នុងប្រអប់ Comment ដូចខាងក្រោម។